*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

គន្លឹះជួយឲ្យជើងរលោង សម្រាប់ស្រីៗកោររោមញឹក មានរន្ធរោមធំ

  • តើប្រិយមិត្តនារី មាន​សម្គាល់​ឃើញ​ស្នាម​អុជ​ខ្មៅ​តូចៗ​នៅ​លើ​ជើង​ក្រោយ​កោររោម​​រួច​ទេ? អ្នកខ្លះបាន​រអ៊ូ​នឹង​បញ្ហា​ជើង​ឡើង​កន្ទួល រន្ធ​រោម​ធំ ។ ដើម្បីដោះស្រាយបញ្ហានេះ យើងខ្ញុំសូមលើកយកគន្លឺះជួយឲ្យជើងរលោង សម្រាប់ស្រីៗកោររោមញឹក មានរន្ធរោមធំ។

    ប្ដូរ​ឡាម​កោរ​ញឹក​ញាប់៖ ​គួរ​តែ​ផ្លាស់​ប្ដូរ​ឡាម​កោរ​ឲ្យ​បាន​ញឹក​ញាប់​បន្តិច ព្រោះ​ការ​ប្រើ​ឡាម​ថ្មី​អាច​ជួយ​ការពារ​បញ្ហា​រន្ធរោមជើងធំបាន​។

    ប្រើ​គ្រីម​កោរ​រោម​ផ្ដល់​សំណើម៖ ការ​ប្រើ​គ្រីម​កោរ​រោម​ផ្ដល់​សំណើម​អាច​ជួយ​ការពារ​ស្បែក​ពី​ការ​រលាក​បាន​ទៀត​ផង។ មុន​នឹង​ចាប់​ផ្ដើម​កោរ​រោម​ជើង អ្នក​គួរ​សម្អាត​ខ្លួន​ជា​មួយ​សាប៊ូ ដើម្បី​ជម្រះ​បាក់តេរី និង​ភាព​កខ្វក់​ឲ្យ​អស់​សិន សឹម​លាប​គ្រីម​កោរ​រោម ហើយ​ចាំ​កោរ​តែ​ម្ដង។

    ខាត់​ស្បែក​ទៀង​ទាត់៖ ការ​ខាត់​ស្បែក​បាន​ទៀង​ទាត់ អាច​កម្ចាត់​កោសិកា​ស្បែក​ងាប់ ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធញើស និង​ឫស​រោម​រីក​ធំ។ ការ​ធ្វើ​បែប​នេះ​ឲ្យ​បាន​ទៀង​ទាត់ យើង​នឹង​ទទួល​បាន​ជើង​រលោង​ទៅ​តាម​ពេល។

    ផ្ដល់​សំណើម​ស្បែក​ជា​ប្រចាំ៖ លើស​ពី​តិចនិក​អស់​ខាង​លើ យើង​គួរ​តែ​ផ្ដល់​សំណើម​ដល់​ស្បែក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ការពារ​ស្បែក​ស្ងួត និង​រលាកស្បែក។ លាប​គ្រីម​ផ្ដល់​សំណើម​ភ្លាមៗ ក្រោយ​ងូត​ទឹក​រួច ជា​ពិសេស​ចំពោះ​អ្នក​ដែល​ទើប​តែ​កោររោម​រួច។

    យ៉ាង​ណា​មិញ បើ​ជើង​របស់​គ្នា​យើង​ទាម​ទារ​ឲ្យ​កោររោម​ញឹក​ញាប់ យក​ល្អ​គួរ​តែ​សម្រេច​ចិត្ត​ជម្រុះ​រោម​ដោយ​ប្រើ​ឡាស៊ែ​វិញ ព្រោះ​វា​អនុវត្ត​ឡើង​ដោយ​អ្នក​ជំនាញ ហើយ​យើង​មិន​សូវ​ចំណាយ​ពេលច្រើន ដែល​ជា​ធម្ម​តា​ ក៏​យ៉ាង​ហោច​ណាស់ ១៥នាទីក្នុងមួយថ្ងៃ ក្នុង​បន្ទប់​ទឹក​កោរ​រោម​រាល់​ថ្ងៃ​ដែរ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV