*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ហេតុអ្វីបានជាយើងបែកញើសនៅបាតដៃខ្លាំង?

  • អាការៈ​បែក​ញើស​នៅ​បាត​ដៃ​អាច​បណ្ដាល​មកពី​មូល​ហេតុ​ច្រើន​យ៉ាង​ដែលអ្នក​គួរ​ស្វែង​យល់ និង​ថា​តើ​វា​មាន​គ្រោះ​ថ្នាក់​ ឬអត់? ខាង​ក្រោម​នេះជា​មូល​ហេតុ​មួយ​ចំនួនអាច​នាំឲ្យ​មាន​បញ្ហាបែកញើសបាតដៃ។

    បញ្ហា​ផ្លូវ​អារម្មណ៍៖ បើអ្នក​ជួប​បញ្ហា​ថប់បារម្ភ ស្រ្តេស ឬភ័យ​ស្លន់​ស្លោ​ជា​ដើម​នោះ គឺ​សុទ្ធតែ​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហាបែក​​ញើ​ស​នៅ​បាត​ដៃ​នេះ​ដូច​គ្នា។ អ្នក​ជំនាញ​ពន្យល់ថា​ពេល​យើង​មាន​អារម្មណ៍​មិនស្រួល​ចិត្ត ឬស្រ្តេស​ខ្លាំង ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​បែក​ញើស​នៅ​បាតដៃនេះ​ដែរ។ មួយ​វិញ​ទៀត​បើ​យើង​ជួប​បញ្ហា​ថប់បារម្ភ ក៏​ដូច​គ្នា​ដែរ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​អាការៈ​ចេញ​ញើស​នៅ​បាត​ដៃ។​ ដូច​គ្នា​ដែរ បើ​យើង​ជួប​រឿង​រន្ធត់​ណាមួយ ធ្វើ​ឲ្យ​យើង​ភ័យ​ស្លន់​ស្លោ​ នោះ​ក៏​អាច​នាំ​ឲ្យ​យើង​បែក​ញើស​នៅ​ដៃ​ដែរ ដោយ​ថា​មកពី​រាង​កាយ​យើង​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​ថ្នាក់​ដែល​នឹង​អាច​កើត​មាន​ឡើង។

    កត្តា​បរិស្ថាន៖ នៅ​ពេល​មាន​អាកាសធាតុ​ក្ដៅ ឬ​សើម សុទ្ធតែ​ជា​ដើម​ចម​នាំឲ្យ​យើង​ជួប​បញ្ហា​ចេញ​ញើស​នៅ​បាត​ដៃ​នេះ​ដូច​គ្នា។​ មិន​ថា​នៅ​ក្លៀក ក ឬបាត​ដៃទេ ពេលអាកាសធាតុ​ក្ដៅ គឺអាចជា​ហេតុ​ផល​នាំឲ្យ​យើង​ចេញ​ញើស​នៅកន្លែងទាំង​នេះ​បាន​។​

    អាហារ​ហូប​ចុក៖ របប​អាហារ​មិន​ត្រឹម​ត្រូវ​ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ញើស​នៅ​បាត​ដៃ​នេះ​ដូច​គ្នា។ បើ​យើង​ញ៉ាំខ្ទឹម​ស ខ្ទឹមបារាំង ឬ​អាហារ​ហឹរៗ គឺ​សុទ្ធ​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​យើង​បែក​ញើស​បាន។​ មួយ​វិញ​ទៀត បើ​យើង​ជាអ្នក​ចូលចិត្ត​ផឹកគ្រឿង​ស្រវឹង និង​ជក់បារី ​ទៀត​នោះ សារធាតុ​នៅ​ក្នុង​របស់​ទាំង​នេះ​នឹង​ជំរុញ​ឲ្យ​ក្រពេញ​ញើស​ផលិត​ញើស​កាន់តែ​ច្រើន និង​ធ្វើឲ្យ​មាន​ញើស​នៅ​បាត​ដៃ​ផង​ដែរ។

    អតុល្យភាពអ័រម៉ូន៖ អតុល្យ​ភាព​អ័រម៉ូន​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍ និង​វដ្ដរដូវ​របស់​ស្រីៗ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​ខាងចុង​ប្រ​ព័ន្ធ​ប្រសាទ ដែល​ជំរុញ​ក្រពេញញើស​ផលិត​ញើស។ ដូច​នេះ បើ​យើង​មាន​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត និង​បញ្ហា​អ័រម៉ូន​ផ្សេងៗ​ទៀត វា​នឹង​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​បែក​ញើស​នៅ​បាត​ដៃ​ដូច​គ្នា។ ​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ទៅ​ជួប​ពេទ្យ​​ បើ​យើង​មាន​បញ្ហានេះ និងថា​បញ្ហានេះ​មិន​ពិបាក​​ក្នុង​ការ​ព្យាបាល​នោះ​ទេ។ មួយ​វិញ​ទៀត អ្នកជំនាញ​ណែនាំ​ឲ្យ​សម្អាត​ដៃឲ្យ​បាន​ស្អាត​ជានិច្ច​ផង​ដែរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV