*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើលោកអ្នកដឹងទេថា ប្រេងអូលីវ និងក្រូចឆ្មារ អាចជួយថែរក្សាសុខភាពឲ្យរួចផុតពីជំងឺផ្សេងៗ?

  • តើលោកអ្នកដឹងទេថា ប្រេងអូលីវ និងក្រូចឆ្មារ អាចជួយថែរក្សាសុខភាពឲ្យរួចផុតពីជំងឺផ្សេងៗ។ ប្រេងអូលីវ និងក្រូចឆ្មារ មានសមត្ថភាពអាចជួយការពារ ព្រមទាំងព្យាបាលជំងឺបួនមុខយ៉ាងពូកែបំផុត។ គ្រឿងផ្សំ២មុខនេះ នឹងជួយអោយអ្នកទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម។

    រក្សាតុល្យភាពថ្លើម និងថង់ទឹកម្រមាត់៖ ថ្លើម និងថង់ទឹកប្រមាត់ គឺជាអ្នកកម្ចាត់ជាតិពុលនៅក្នុងរាងកាយ។ ប៉ុន្តែបើជាតិពុលកើនឡើងច្រើនពេក វាពុំមានសមត្ថភាពគ្រប់គ្រងឡើយ ហើយអាចបណ្តោលឲ្យអ្នកមានអារម្មណ៍អស់កម្លាំង ហើម និងឡើងទម្ងន់ថែមទៀត។ ប្រសិនបើអ្នកប្រើប្រាស់ឱសថដែលផ្សំឡើងពីប្រេងអូលីវ និងទឹកក្រូចឆ្មារវិញ ច្បាស់ជាអាចជួយទប់ស្កាត់មិនឲ្យបញ្ហាបែបនេះកើតឡើងដាច់ខាត។

    បំបាត់អាការឈឺសន្លាក់៖ វាក៏ប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺចាប់ដោយសារតែជំងឺរលាកសន្លាក់យ៉ាងពូកែ ព្រោះវាមានលក្ខណ:សម្បត្តិប្រឆាំងនឹងការលាក។

    ប្រយុទ្ធប្រឆាំងការទល់លាមក៖ ធាតុផ្សំទាំងពីរមុខនេះ សម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់ ដែលអាចជួយបណ្តេញជាតិពុល ហើយជួយឲ្យជួយម្រួលដល់ការរំលាយអាហារ មិនឲ្យកើតមានបញ្ហាទល់លាមកបានឡើយ។

    ការពារបញ្ហាស្ទះសរសៃឈាម៖ ប្រេងអូលីវ សម្បូរទៅដោយអាស៊ីតខ្លាញ់ដែលអាចជួយជំរុញដល់លំហូរឈាម និងកម្ចាត់កូឡេស្តេរ៉ុលអាក្រក់ចេញពីចរន្តឈាម។ ក្រៅពីភ្នាក់ងារប្រឆាំងនឹងការរលាក ឱសថមួយនេះក៏ ផ្តល់វីតាមីនជាច្រើនដល់រាងកាយផងដែរ។

    សម្រាប់របៀបអនុវត្តវិញ គឺអ្នកគ្រាន់តែបន្ថែមទឹកក្រូចឆ្មារពីរបីដំណក់ ទៅក្នុងប្រេងអូលីវ ១ស្លាបព្រាបាយ បន្ទាប់បមកកូរឲ្យរលាយចូលគ្នា ទើបទទួលភ្លាមៗតែម្តង។ ល្បាយមួយនេះអ្នកអាចទទួលទានមួយថ្ងៃម្តង រៀងរាល់មុនពេលចូលគេងជាប្រចាំ វានឹងជួយអោយអ្នកទទួលបានអត្ថប្រយោជន៍ដូចបានរៀបរាប់ខាងលើនេះ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV