*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អ្នកមានបញ្ហា៥យ៉ាងនេះមិនគួរញ៉ាំត្រកួនទេ

  • ត្រកួនជួយផ្ដល់ភាពត្រជាក់ បន្សាបជាតិពុល សម្រួលដល់ការបន្ទោរបង់។ លើសពីនេះទៀត នៅក្នុងបន្លែត្រកួន ក៏មានផ្ទុកទឹក ៩០ភាគរយ ជាតិសរសៃ ៣ ក្រាម ប្រូតេអ៊ីន ៣ ក្រាម វីតាមីន C វីតាមីន E ខ្លាញ់ ជាតិរ៉ែដូចជា ជាតិដែក ស័ង្កសី ម៉ាញ៉េស្យូម។ វាល្អសម្រាប់អ្នកដែលមានភាពស្លេកស្លាំង ជំងឺពុកឆ្អឹង សម្ពាធឈាមជាដើម។ ចំពោះស្ត្រីមានផ្ទៃពោះ នឹងកាត់បន្ថយហានិភ័យនៃការទល់លាមក។ យ៉ាងណាមិញ សម្រាប់មនុស្សដែលមានជំងឺទាំង៥ប្រភេទនេះ គឺមិនគួរទទួលនទានត្រកួននោះឡើយ ព្រោះវានឹងបង្កគ្រោះថ្នាក់ជាច្រើន ដល់អ្នក។

    អ្នកដែលមានដំបៅ៖ ចំពោះអ្នកដែលមានស្នាមរបួសនៅលើស្បែក ពួកគេមិនគួរបរិភោគត្រកួនឡើយ ព្រោះវាជួយជម្រុញនូវកោសិកា បណ្តាលឱ្យមានស្នាម ធ្វើឱ្យស្បែកបាត់បង់សោភ័ណភាព។ ប្រសិនបើអ្នកញុំាត្រកួនច្រើន ក៏ធ្វើឱ្យមុខរបួសបើកចំហរ រមាស់ពិបាកព្យាបាលដែរ។

    អ្នកដែលមានក្រួសក្នុងតម្រងនោម៖ នៅក្នុងសារធាតុចិញ្ចឹមរបស់ត្រកួន មានសារធាតុចិញ្ចឹមជាច្រើនដូចជា ជាតិដែក កាល់ស្យូម ដូច្នេះសម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ ជំងឺទឹកនោម ក្រួសក្នុងតម្រងនោម ជំងឺលើសឈាម មិនគួរបរិភោគត្រកួនឡើយ។ នៅពេលដែលអ្នកញុំាត្រកួនច្រើន វាធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។ ដូច្នេះអ្នកគួរតែបញ្ឈប់ការបរិភោគជាបន្ទាន់។

    អ្នកដែលមានជំងឺរលាកសន្លាក់៖ ចំពោះអ្នកដែលទទួលរងពីជំងឺរលាកសន្លាក់ ឬរលាកសន្លាក់ស្រួចស្រាវ ឬឈឺសន្លាក់ឆ្អឹងញឹកញាប់ អ្នកមិនគួរបរិភោគត្រកួនដាច់ខាត។ មូលហេតុគឺថាត្រកួននឹងធ្វើឱ្យឈឺចាប់កាន់តែខ្លាំង ពិបាកទ្រាំ។

    អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ៖ ក្នុងបន្លែត្រកួនងាយទទួលរងគ្រោះពីពពួក ដង្កូវ ពពួកពពួកប៉ារ៉ាស៊ីត ប្រសិនបើអ្នកបរិភោគបន្លែឆៅ ដូច្នេះ បាក់តេរី ឬដង្កូវទាំងនោះ នឹងចូលក្នុងរាងកាយអ្នក។ លើសពីនេះទៀត អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ នឹងទទួលរងនូវជំងឺរាករូស ឬមានបញ្ហារំលាយអាហារធ្វើឱ្យជំងឺរបស់ពួកគេកាន់តែធ្ងន់ធ្ងរ។

    អ្នកដែលកំពុងលេបថ្នាំ៖ ប្រសិនបើអ្នកកំពុងស្ថិតក្នុងដំណើរការព្យាបាលជំងឺ ឬពង្រឹងរាងកាយអ្នក ជាមួយនឹងថ្នាំ អ្នកមិនគួរបរិភោគត្រកួនទេ។ សារធាតុចិញ្ចឹមនៅក្នុងអាហារទាំងនេះ អាចធ្វើឱ្យចុះខ្សោយប្រសិទ្ធភាពឱសថ ធ្វើឱ្យជំងឺនេះបាត់ទៅវិញក្នុងរយៈពេលយូរ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV