*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

យកខ្ញីធ្វើបែបនេះ ក្អកស្លេហ្ស ទាំងប៉ុន្មាន នឹងបាត់ទៅ យ៉ាងឆាប់រហ័ស

  • ខ្ញីត្រូវប្រើជាយូរលង់ណាស់មកហើយតាមវិធីនានា ដើម្បីបន្ធូរបន្ថយ និងបំបាត់អាការៈឈឺចាប់ផ្សេងៗ ដែលកើតមានក្នុងរាងកាយ។ យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំសូមលើកយកវិធីមួយ ដោយប្រើខ្ញីធ្វើជាបង់បិត ដើម្បីបំបាត់អាការៈក្អកស្លេហ្ស យ៉ាងពូកែ និងឆាប់រហ័សបំផុត។

    វិធីប្រើខ្ញីបែបនេះគឺដំបូង អ្នកត្រូវមានគ្រឿងផ្សំដូចជា ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ ម្សៅខ្ញី ឬ ខ្ញីម៉ត់ ១ស្លាបព្រាបាយ ប្រេងអូលីវ ម្សៅអង្ករ។ អ្នកក៏ត្រូវកា ក្រណាត់មួយបន្ទះ និង បង់ស្អិតផងដែរ។

    ការអនុវត្តន៍ ៖ ច្របល់គ្រឿងផ្សំទាំងអស់ចូលគ្នា ហើយយកវាទៅប៉ាត ឬ ចាក់លើក្រណាត់។ យកក្រណាត់នោះមកបិតលើ ខ្នងនិងទ្រូង ហើយយកបង់ស្អិតមកបិតលើដើម្បីអោយវានៅជាប់ខ្លួន។ ទុកចោលប្រហែល៣ម៉ោង ចាំយកចេញ។

    សារធាតុល្អៗ ដែលមាននៅក្នុងគ្រឿងផ្សំខាងលើ នឹង ដំណើរការជ្រាបចូលរាងកាយ ទៅកំចាត់ស្លេហ្ស នឹងជួយអោយការដកដង្ហើមត្រឡប់មករកភាពល្អប្រសើរវិញបាន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV