*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

លោកអ៊ំម្នាក់បានបាត់អាការៈ ឈឺឆ្អឹងឆ្អែងដោយសាររូបមន្តនេះ

  • ផ្លែបឺរគឺជាផ្លែឈើមួយក្នុងចំណោមផ្លែឈើល្អបំផុតដែលអ្នកគួរតែញ៉ាំ។ ក្រៅពីសាច់ផ្លែ គ្រាប់របស់វាក៏ត្រូវបានគេប្រើដើម្បីរាងកាយផងដែរ។ គ្រាប់ផ្លែបឺរមានអត្ថប្រយោជន៍ជាឱសថដ៏ស័ក្កសិទ្ធហើយវាត្រូវបានគេប្រើដើម្បីព្យាបាលជំងឺនិងការឈឺចាប់ផ្សេងៗ។ ផ្លែបឺរ គឺល្អណាស់សម្រាប់ប្រឆាំងនឹងការឈឺចាប់ឆ្អឹង ការរលាកបញ្ហាស្បែកនិងអាការៈរមួលក្រពើជាដើម ហើយយើងនឹងបង្ហាញអ្នកពីរបៀបប្រើវាសម្រាប់ដោះស្រាយបញ្ហាសុខភាពជាច្រើនទៀត។

    ទាំងនេះគឺជាគុណសម្បត្តិសុខភាពសំខាន់ៗរបស់ផ្លែបឺរ ដែលមានដូចជា សម្រួលចលនាឈាមរត់ កាត់បន្ថយកម្រិតកូលេសស្តេរ៉ុលអាក្រក់ សម្រួលចលនាពោះវៀន​និងបង្កើនមុខងាររំលាយអាហារ។ វាក៏អាចគ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម ពង្រឹងប្រព័ន្ធភាពស៊ាំ បង្ការការរលាកនៅក្នុងក្រពះ។ បន្ថែមពីនេះវាអាច ព្យាបាលជំងឺរាគ រារាំងការរីករាលដាលនៃដុំសាច់អាក្រក់ កាត់បន្ថយការរលាកនៅក្នុងក្រពេញប្រូស្តាត កាត់បន្ថយការឈឺចាប់សន្លាក់ ប្រយុទ្ធប្រឆាំងនឹងភាពអស់កម្លាំង និងជួយអ្នកបញ្ចុះទម្ងន់ហើយធ្វើឱ្យស្បែកទន់ ជាងមុននិងបង្ការបញ្ហាស្បែកជាច្រើន។

    តើត្រូវធ្វើដូចម្តេចទើបទទួលបានគុណប្រយោជន៍ដូចបានរៀបរាប់ខាងលើ?

    អ្នកគ្រាន់តែយកគ្រាប់ផ្លែបឺរមកដំអោយម៉ត់សិន ហើយចម្អិនវានៅក្នុងឆ្នាំង ជាមួយទឹក ៣ ពែង។ទុកវាប្រមាណ ៣០ នាទីអោយត្រជាក់ បន្ទាប់មក ផឹកវា ៣ថ្ងៃជាប់គ្នា ហើយឈប់សម្រាក ៤ ថ្ងៃ រួចចំាធ្វើដូចនេះម្តងទៀត។ ធ្វើតាមវិធីខាងលើ ៣សប្តាហ៍ ហើយអ្នកនឹងចាប់ផ្តើមស្រកទំងន់និង សុខភាពល្អប្រសើរឡើង ជាលំដាប់៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV