*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្បែកស្អាតងាយៗដោយប្រើប្រេងដូង

  • ការ​ប្រើ​តែ​គ្រឿងសម្អាង ឬផលិតផលកែច្នៃដែលលក់តាមទីផ្សារ ​អាច​ធ្វើឲ្យស្បែក​សមែនប៉ុន្តែទោះបីជា​ស ក៏​វា​មិន​ល្អ​សម្រាប់​សុខភាព​ស្បែក​អ្នក​ដែរ ដោយសារ​តែ​វា​ប្រើ​ថ្នាំគីមី​។ យ៉ាងណាក្តី ពេលនេះយើងខ្ញុំសូមណែនាំនូវវិធីសាស្ត្រធម្មជាតិមួយ ដែលមិនប៉ះពាល់សុខភាព ហើយមានប្រសិទ្ធភាព បញ្ចេញភាពស របស់ស្បែកយ៉ាងល្អបំផុត។

    អ្វីដែលអ្នកត្រូវការមានតែ ប្រេងដូង ២ ស្លាបព្រាបាយ និង ម្សៅ Baking Soda ១ ស្លាបព្រាបាយ។

    សម្រាប់វិធីធ្វើវិញគឺគ្រាន់តែអ្នកយកគ្រឿងផ្សំទាំងពីរមុខទៅលាយបញ្ចូលគ្នារហូតក្លាយជាល្បាយតែមួយអោយឡើងប៉ិៗ រួចយកល្បាយទាំងនោះទៅលាបនៅលើស្បែកហើយធ្វើការម៉ាស្សានិងទុកចោលរយៈពេល ៤នាទី ។ បន្ទាប់មកលាងសំអាតចេញជាមួយទឹកក្ដៅឧណ្ណៗ ហើយចាំម៉ាស្សាថ្នមៗជាមួយ ក្រែមថែរក្សាស្បែក ម្តង់ទៀតជាការស្រេច ។

    ម្សៅ Baking Soda កាលណាអ្នកប្រើនឹងធ្វើអោយស្បែករបស់អ្នកស្ងួតជាងមុន តែអ្នកមិនបាច់បារម្ភទេ ព្រោះប្រេងដូងនឹងជួយផ្តល់សំណើមអោយស្បែក បានទៅហើយ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV