*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើមានបញ្ហាទាំងនេះអ្នកមិនគួរញ៉ាំខ្ទឹមសទេ

  • ខ្ទឹម​ស គឺ​ជា​អាហារ​ដែល​មាន​ប្រយោជន៍​ល្អ​ច្រើន​ចំពោះ​សុខភាពដោយមានសារធាតុចិញ្ចឹមនិង ជា​ពិសេស​វា​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី ប្រឆាំង​ការ​រលាក​ផង​ដែរ។ ការ​ទទួល​ទាន​ខ្ទឹម​ស ជា​ប្រចាំ​រៀងរាល់​ថ្ងៃ​គឺ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ផ្តាសាយ និង​ការ​ឆ្លង​មេរោគ​មួយ​ចំនួន តែ​សម្រាប់​មនុស្ស​ ៣ ប្រភេទ​នេះ មិន​គួរ​ទទួល​ទាន​ខ្ទឹម​ស​ឡើយ។

    អ្នក​មាន​ជំងឺ​ភ្នែក៖ ដោយសារ​ខ្ទឹម​ស​មាន​សារធាតុ​ផ្សំ ដែល​ធ្វើ​ឲ្យ​រលាក​ភ្នាស​រំអិល​និង​ជាលិកា​ភ្ជាប់​នៃ​ភ្នែក ដូច្នេះ​អ្នក​មាន​ជំងឺ​ឈឺ​ភ្នែក គួរ​កំណត់​ការ​ទទួល​ទាន​វា​នៅ​បរិមាណ​ទាប​បំផុត។

    អ្នក​មាន​ជំងឺ​ថ្លើម៖ ខ្ទឹម​ស មាន​ឥទ្ធិពល​ប្រឆាំង​នឹង​បាក់តេរី ជួយ​បង្ក​មេរោគ​ចូល​រាងកាយ ការពារ​ជំងឺ​ តែ​យ៉ាង​ណា​សម្រាប់​អ្នក​កើត​ជំងឺ​ថ្លើម គឺ​មិន​ល្អ​នោះ​ទេ​សម្រាប់​ពួក​គេ។ ពេល​ទទួល​ទាន​អាច​បណ្តាល​ឲ្យ​ឡើង​កម្តៅ រលាក​ថ្លើម​កាន់​តែ​ខ្លាំង ហើយ​នាំ​ឲ្យ​ខូច​សរីរាង្គ​ផ្នែក​នោះ​ធ្ងន់ធ្ងរ​លើស​ដើម។

    អ្នក​មាន​ជំងឺ​រាគ៖ អាលីលីន​នៅ​ក្នុង​ខ្ទឹម​ស អាច​បង្កើន​ការ​រលាក​ជញ្ជាំង​ពោះវៀន នាំ​ឲ្យ​ស្ទះ​សរសៃឈាម ហើម ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។ ដូច្នេះ​សម្រាប់​អ្នក​មាន​ជំងឺ​រាករូស គឺ​ត្រូវ​ជៀសវាង​ការ​ទទួល​ទាន​ខ្ទឹម​ស៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV