*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អត្ថប្រយោជន៍ធំៗ៨យ៉ាងនឹងកើតឡើងបើអ្នកបានញ៉ាំសារ៉ាយសមុទ្រ

  • សារាយសមុទ្រ មានសារធាតុចិញ្ចឹមដ៏មានតម្លៃរបស់វា។ បើអ្នកបានញ៉ាំអាហារមួយនេះ អ្នកនឹងទទួលបានអត្ថប្រយោជន៍ធំៗ ៨ យ៉ាងសម្រាប់សុខភាព។

    ជួយឱ្យពោះវៀនមានសុខភាពល្អ៖ វិធី​មួយ​ដើម្បី​ពង្រឹង​សុខភាព​ពោះវៀន ​គឺ​ញុំា​អាហារ​សម្បូរ​សារធាតុចិញ្ចឹម​ដូចជា​សារាយសមុទ្រ។ ជាតិសរសៃដែលមាននៅក្នុងសារាយសមុទ្រដើរតួជា Prebiotic ដែលចិញ្ចឹមបាក់តេរីមានប្រយោជន៍ក្នុងពោះវៀន និងអនុញ្ញាតឱ្យវាលូតលាស់។ ជាលទ្ធផល ពោះវៀនមានសុខភាពល្អ។

    ផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្មការពារជំងឺ៖ ដើម្បីមានសុខភាពល្អ អ្នកត្រូវការសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារាយសមុទ្រសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារ និងប្រឆាំងនឹងការខូចខាត ដែលបណ្តាលមកពីភាពតានតឹងអុកស៊ីតកម្មដល់កោសិកា។សារាយសមុទ្រជួយការពាររាងកាយរបស់អ្នក ពីរ៉ាឌីកាល់សេរី ដែលអាចនាំទៅរកភាពចាស់ និងជំងឺ។ ជាលទ្ធផល សារាយសមុទ្រក្លាយជាអាហារបំប៉នដ៏អស្ចារ្យ ជួយប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ ឬជំងឺសរសៃឈាមបេះដូង មហារីក។

    ជួយពង្រឹងឆ្អឹង៖ ទឹកដោះគោ និងផលិតផលទឹកដោះគោ មិនមែនជាប្រភពនៃជាតិកាល់ស្យូមតែមួយមុខនោះទេ ព្រោះសារាយសមុទ្រ គឺជាប្រភពវីតាមីន និងសារធាតុរ៉ែដ៏អស្ចារ្យដែលត្រូវការដើម្បីលើកកម្ពស់ឆ្អឹងឱ្យរឹងមាំ។ វីតាមីន K នៅក្នុងសារាយសមុទ្រជួយកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹង ចំពោះអ្នកដែលមានជំងឺពុកឆ្អឹងពីមុន។ លើសពីនេះ សារាយសមុទ្រក៏មានផ្ទុកសារធាតុ Fucoidan ដែលជាសារធាតុ Sulfated Polysaccharide ដែលជួយជម្រុញការលូតលាស់របស់ Osteoblasts ឬកោសិកាបង្កើតឆ្អឹង។

    កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៖ ការទទួលទានសារ៉ាយសមុទ្រជួយរក្សាកម្រិតជាតិស្ករក្នុងឈាមទាប។ Fucoxanthin និង Alginate គឺជាសមាសធាតុដែលមាននៅក្នុងសារ៉ាយសមុទ្រដែលត្រូវបានសិក្សា និងបង្ហាញថាមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ នេះជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។ លើសពីនេះ សារាយសមុទ្រក៏ជួយកែលម្អស្ថានភាពសុខភាពរបស់អ្នកជំងឺទឹកនោមផ្អែម ដោយធ្វើតុល្យភាពកម្រិតជាតិស្ករក្នុងឈាម។

    ធ្វើឱ្យប្រសើរឡើងនូវមុខងារក្រពេញទីរ៉ូអ៊ីត៖ នៅក្នុងសារាយសមុទ្រ មានផ្ទុកជាតិអ៊ីយ៉ូតច្រើន ការទទួលទានជាប្រចាំនឹងជួយឱ្យមុខងារក្រពេញទីរ៉ូអ៊ីតប្រសើរឡើង។ ទីរ៉ូអ៊ីតប៉ះពាល់ដល់កត្តាជាច្រើនដូចជា ប្រភពថាមពល សមត្ថភាពក្នុងការជួសជុលកោសិកា។ ប្រសិនបើក្រពេញទីរ៉ូអ៊ីតមានបញ្ហា វានឹងធ្វើឱ្យអ្នកងាយឡើងទម្ងន់ អស់កម្លាំង។ ពីព្រោះសារ៉ាយសមុទ្រស្រូបយកអ៊ីយ៉ូតពីសមុទ្រ។ ដូច្នេះការបញ្ចូលសារាយសមុទ្រទៅក្នុងរបបអាហាររបស់អ្នក អាចជួយឱ្យអ្នកទទួលបានអ៊ីយ៉ូតដែលរាងកាយអ្នកត្រូវការ។

    ជួយសម្រកទម្ងន់៖ ជាតិសរសៃ មិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់រាងកាយថែមទៀត។ មាតិកាជាតិសរសៃនៅក្នុងសារាយសមុទ្រជួយដល់ការសម្រកទម្ងន់ ដោយកាត់បន្ថយការឃ្លាន និងកាត់បន្ថយលទ្ធភាពនៃការញ៉ាំច្រើនពេក។ ក្រៅ​ពី​នេះ វា​ក៏​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ឈ្មោះ Fucoxanthin ដែល​អាច​កាត់​បន្ថយ​បរិមាណ​ខ្លាញ់​ក្នុង​រាង​កាយ។

    ថ្នាំជម្រុញភាពស៊ាំ៖ សមាសធាតុរុក្ខជាតិដែលមាននៅក្នុងសារាយសមុទ្រ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រតិកម្មអាលែហ្សី និងប្រឆាំងនឹងជំងឺ ដែលអាចជួយការពារកោសិកាពីមេរោគ។ លើសពីនេះ អត្ថប្រយោជន៍ពោះវៀនល្អ ដែលសារាយសមុទ្រនាំមក អាចជួយពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ ព្រោះពោះវៀនដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រព័ន្ធការពាររាងកាយ។ សារាយសមុទ្រក៏មានផ្ទុកនូវវីតាមីន C ស័ង្កសី ជាតិដែក និងម៉ង់ហ្គាណែស ដែលមានឥទ្ធិពលពង្រឹងប្រព័ន្ធភាពស៊ាំ។

    ធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង៖ ជាតិសរសៃនៅក្នុងសារាយសមុទ្រ ក៏ជួយកាត់បន្ថយកូឡេស្តេរ៉ុល និងការពារអ្នកពីជំងឺបេះដូងផងដែរ។ ការញុំាសារាយសមុទ្រជាទៀងទាត់ ជួយការពារការកកឈាម ដោយសារសមាសធាតុកាបូអ៊ីដ្រាតរបស់វាហៅថា Fucans ។ យោងតាមការស្រាវជ្រាវ ការទទួលទានសារាយសមុទ្រ អាចមានប្រសិទ្ធភាពការពារការកកឈាមដូចថ្នាំមួយចំនួន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV