*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ភេសជ្ជៈទាំងនេះជួយអ្នកចង់ឡើងគីឡូបានសម្រេចដូចបំណង

  • ក្រៅតែពីការទទួលទានអាហារជាប្រចាំ យ៉ាងណាមិញ អ្នកគួរតែបន្ថែមនូវភេសជ្ជៈទាំង៥មុខនេះទៅក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃរបស់អ្នក គឺជាវិធីជួយអ្នកឱ្យឡើងទម្ងន់យ៉ាងឆាប់រហ័ស។

    ទឹកដោះគោល្ពៅ៖ ល្ពៅមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយដូចជា ផូស្វ័រ ប៉ូតាស្យូម ប្រូតេអ៊ីន ជាតិដែក វីតាមីន C។ ផ្សំល្ពៅជាមួយទឹកដោះគោស្រស់គ្មានជាតិផ្អែម ទឹកដោះគោខាប់ ទឹកដោះគោដូង យើងអាចបង្កើតបានជាភេសជ្ជៈមួយប្រភេទ។ ពិតជាឆ្ងាញ់ និងមានជីវជាតិធ្វើឱ្យអ្នកកើនទម្ងន់យ៉ាងឆាប់រហ័ស។

    ទឹកដោះគោ​សូកូឡា៖ ប្រសិនបើអ្នកកំពុងចង់ឡើងទម្ងន់ សូមបន្ថែមទឹកដោះគោសូកូឡាទៅក្នុងរបបអាហាររបស់អ្នក។ ទឹកដោះគោសូកូឡាមួយកែវប្រហែល ២៤០ មិល្លីលីត្រ អាចផ្តល់ថាមពល ២២០ កាឡូរី ស្មើនឹង ១១ភាគរយ នៃថាមពលក្នុងមួយថ្ងៃ។ នៅរដូវត្រជាក់ អ្នកអាចផឹកទឹកដោះគោសូកូឡាត្រជាក់ៗ។ ការបន្ថែមក្រែមនៅនឹងជួយធ្វើឱ្យភេសជ្ជៈនេះកាន់តែប្រសើរ។ ទន្ទឹមនឹងនេះក្នុងរដូវរងារ ទឹកដោះគោសូកូឡាក្តៅមួយកែវនឹងជួយឱ្យអ្នកមានអារម្មណ៍កក់ក្តៅថែមទៀតផង។

    ទឹកដោះគោពោត៖ ទឹកដោះគោពោតមានរសជាតិឈ្ងុយឆ្ងាញ់ និងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ទឹកដោះគោពោតមានបរិមាណជាតិសរសៃវីតាមីន A វីតាមីន B វីតាមីន E និងស្ករធម្មជាតិ វាពិតជាចាំបាច់សម្រាប់រាងកាយដើម្បីឡើងទម្ងន់។

    ដូងក្រឡុក៖ ដូងមានកាឡូរី និងខ្លាញ់ខ្ពស់ ដូច្នេះវាអាចជួយឱ្យអ្នកឡើងទម្ងន់បានរហ័ស។ ប្រសិនបើអ្នកចង់ឡើងទម្ងន់ អ្នកគួរតែប្រើទាំងទឹកដូង និងខ្ទិះដូង ដើម្បីបង្កើតជាភេសជ្ជៈមួយព្រភេទក្រឡុកបញ្ជូលគ្នា ដែលមានឱជារស ក៏ដូចជីវជាតិបន្ថែមសម្រាប់ឡើងទម្ងន់។

    ទឹកដោះគោចេក៖ ចេកគឺជាអាហារដែលផ្ទុកនូវសារធាតុចិញ្ចឹម ដែលជំនួយដល់សុខភាពល្អជាច្រើន។ វាមានឥទ្ធិពលធ្វើឱ្យមានតុល្យភាពជាតិស្ករក្នុងឈាម និងជួយកាត់បន្ថយភាពតានតឹង។ អ្នកក៏អាចបន្ថែមចេក និងទឹកដោះគោសុទ្ធ ដើម្បីធ្វើជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ជាពិសេសគឺជំនួយដល់ការឡើងទម្ងន់ប្រកបដោយប្រសិទ្ធភាព៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV