*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្បែកមុខភ្លឺថ្លា បាត់មុន លែងស្រអាប់គ្រាន់តែប្រើរូបមន្តនេះមួយសប្តាហ៍ប៉ុណ្ណោះ

  • ប្រសិនបើអ្នកចង់ទទួលបានស្បែកសភ្លឺថ្លា គឺងាយស្រួលណាស់ ដោយត្រូវការតែគ្រឿងផ្សំពីរតែប៉ុណ្ណោះ។

    គ្រឿងផ្សំទីមួយគឺប្រទាលកន្ទុយក្រពើដែលមានប្រសិទ្ធិភាពក្នុងការផ្តល់សំណើមដល់ស្បែក បំបាត់ស្នាមជ្រួញ កម្ចាត់មុននិងស្នាមមុនចាស់ៗជាដើម។ គ្រឿងផ្សំទីពីរនោះគឺផ្លែក្រូចឆ្មារលឿងដែលជាប្រភពនៃវីតាមីន C ដែលនាំឱ្យស្បែកភ្លឺម៉ត់រលោងនិងកម្ចាត់កោសិកាចាស់ៗលើមុខ។

    សូមឆ្កិះយកសាច់ប្រទាលស្រស់ៗចេញពីសំបកវាពីរស្លាបព្រាបាយ រួចលាយជាមួយនឹងទឹកក្រូចឆ្មារលឿងមួយស្លាបព្រាកាហ្វេ ហើយកិនក្នុងម៉ាសុីនក្រឡុកឱ្យសព្វ។ បន្ទាប់មក ចាក់ម៉ាសប្រទាលនិងក្រូចឆ្មារលឿងនោះចូលទៅក្នុងកែវឬក្រឡស្អាត ដើម្បីទុកប្រើប្រាស់ជាការស្រេច។

    សម្រាប់វិធីប្រើវិញគឺ រាល់យប់មុនចូលគេង លាបម៉ាសនេះទៅលើស្បែកមុខឱ្យសព្វរូចទុកចោល ១៥នាទី សឹមលាងជាមួយទឹកស្អាតចេញ។ នៅពេលព្រឹកងើបពីដំណេក អ្នកនឹងសង្កេតឃើញថា ស្បែកមុខរបស់អ្នកភ្លឺជាងមុននិងទន់រលោង។ អនុវត្តវិធីសាស្រ្តនេះជាប្រចាំរយៈពេលមួយសប្តាហ៍ អ្នកនឹងឃើញលទ្ធផលគួរឱ្យកត់សម្គាល់៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV