*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អាហារទាំងនេះ ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម

  • សម្រាប់អ្នកទឹកនោមផ្អែម លំហាត់ប្រាណ និងរបបអាហារត្រឹមត្រូវ ដើរតួសំខាន់ដើម្បីររក្សាទម្ងន់ និងធ្វើឲ្យមានលំនឹងជាតិស្ករនៅក្នុងឈាម។ អ្នកទឹកនោមផ្អែម ងាយធាត់ខ្លាំងណាស់ បើញ៉ាំអាហារជាតិខ្លាញ់ និងកាបូនអ៊ីដ្រាត ច្រើន ជាហេតុដែលនាំឲ្យថ្នាំទឹកនោមផ្អែម ក៏ថយប្រសិទ្ធភាពតាមហ្នឹងដែរ។ ពេលនេះយើងខ្ញុំនឹងប្រាប់ពីការរៀបចំអាហារសម្រាប់អ្នកទឹកនោមផ្អែមឲ្យមានសុខភាពល្អ។

    ល្ពៅ៖ ល្ពៅជាជម្រើសដ៏ល្អឥតខ្ចោះដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។ ជាការពិត ផ្លែនេះ ត្រូវបានប្រទេសមួយចំនួនដូចជា ម៉ិកស៊ិក និងអ៊ីរ៉ង់ ប្រើប្រាស់ជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។ នោះក៏ព្រោះតែផ្លែនេះមានផ្ទុកសារធាតុ Polysaccharides ជាច្រើនដែលមានសមត្ថភាពជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ការពារផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម។

    ផ្កាខាត់ខៀវ៖ ផ្កាខាត់ណាខៀវគឺជាអាហារសម្បូរទៅដោយសារធាតុ Sulforaphane ដែលជា Isothiocyanate ដែលមានលក្ខណៈសម្បត្តិបញ្ចុះជាតិស្ករក្នុងឈាមបែបធម្មជាតិ។ ដូច្នេះ អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​អាច​ញ៉ាំ​បាន​ទៀងទាត់ ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព​។

    សូកូឡាសុទ្ធ៖ សូកូឡាសុទ្ធ ឬហៅថាសូកូឡាខ្មៅ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម។ យោងតាមសមាគមបេះដូងអាមេរិក សូកូឡាសុទ្ធជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសម្ពាធឈាមខ្ពស់។ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមញ៉ាំសូកូឡាសុទ្ធក្នុងបរិមាណល្មម វានឹងនាំមកនូវអត្ថប្រយោជន៍ដល់សុខភាព។

    គ្រាប់ធញ្ញជាតិ៖ ការសិក្សាលើមនុស្ស ២៥ នាក់ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 បានបង្ហាញថាការទទួលទានគ្រាប់ធញ្ញជាតិជាប្រចាំដូចជា សណ្តែកដី អាល់ម៉ុន Walnut ជាដើម អាចជួយកាត់បន្ថយការតមអាហារ និងកម្រិតជាតិស្ករក្នុងឈាមក្រោយការតមអាហារ។ ជា​លទ្ធផល សុខភាព​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នឹង​កាន់​តែ​ប្រសើរ។

    ផ្លែឈើ៖ ផ្លែឈើគឺជាអាហារសម្រន់មួយសម្រាប់សុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ អ្នកជំងឺត្រូវជ្រើសរើសផ្លែឈើដែលមានសន្ទស្សន៍ Glycemic ទាបទើបល្អសម្រាប់អ្នកជំងឺ។

    អាហារសមុទ្រ៖ អាហារសមុទ្រដូចជាបង្គា មឹក និងត្រីសមុទ្រមានប្រូតេអ៊ីន និងសារធាតុរ៉ែជាច្រើនដែលចាំបាច់សម្រាប់អ្នកដែលមានភាពស្លេកស្លាំង និងជំងឺទឹកនោមផ្អែម។ ជាពិសេស ប្រូតេអ៊ីនគឺចាំបាច់សម្រាប់ការគ្រប់គ្រងជាតិស្ករក្នុងឈាម។ វា​ជួយ​បន្ថយ​ការ​រំលាយ​អាហារ និង​ការពារ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​បន្ទាប់​ពី​ទទួលទានអាហារ​រួច ព្រមទាំង​បង្កើន​អារម្មណ៍​ឆ្អែត៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV