*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អត្ថប្រយោជន៍ច្រើនសន្ធឹកគ្រាន់តែញ៉ាំទឹកឃ្មុំនិងម្សៅឈើអែម

  • ទឹកឃ្មុំ​ត្រាំ​ជាមួយ​ម្សៅឈើអែមដែលជា​ឱសថ​ដ៏​អស្ចារ្យ​សម្រាប់​ជំងឺ​មុន រលាក​សន្លាក់ ស្រក​ទម្ងន់ កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។ ការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃអាហារទាំងពីរនេះ នាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

    អ្នកគ្រាន់តែលាយ ទឹកឃ្មុំមួយស្លាបព្រាបាយជាមួយ ម្សៅឈើអែមមួយស្លាបព្រាបាយ លាយនឹងទឹកក្តៅឧណ្ហៗ ហើយកូរវាឱ្យសព្វ រួចលាបលើសន្លាក់ដែលឈឺ លាបវាថ្នមៗ ការឈឺចាប់នឹងធូរស្រាល បន្ទាប់ពីពីរបីនាទី។

    ការប្រើប្រាស់ទឹកឃ្មុំនិងម្សៅឈើអែមជាប្រចាំ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក ការពារអ្នកពីបាក់តេរី និងមេរោគដែលបង្កគ្រោះថ្នាក់។ ដោយសារតែសារធាតុទាំងពីរនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីខ្ពស់។

    រូបមន្តនេះអាចជួយកែលម្អប្រព័ន្ធរំលាយអាហារ និងប្រយុទ្ធប្រឆាំងនឹងជំងឺដែលទាក់ទងនឹងក្រពះ។ ការប្រើប្រាស់ប្រចាំថ្ងៃជួយកែលម្អសុខភាពពោះវៀន និងរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។

    វាក៏សម្រាប់​អ្នក​ដែល​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ផឹក។ បន្ទាប់ពី ២ ម៉ោង ការវាស់វែងកូលេស្តេរ៉ុលក្នុងឈាមត្រូវបានគេរកឃើញថាមានការថយចុះ ។ អ្នកដែលមានកូលេស្តេរ៉ុលខ្ពស់ដែលទទួលទានទឹកឃ្មុំឆៅជាមួយអាហារប្រចាំថ្ងៃ អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមបានយ៉ាងសំខាន់។

    លាយទឹកឃ្មុំនិងម្សៅឈើអែមហើយលាបលើនំប៉័ងសម្រាប់អាហារពេលព្រឹកជារៀងរាល់ព្រឹក។ ការទទួលទានជាប្រចាំជួយអ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូង ចៀសផុតពីជំងឺដាច់សរសៃឈាមខួរក្បាល។​

    អ្នកដែលមានជំងឺផ្តាសាយ សូមប្រើទឹកឃ្មុំមួយស្លាបព្រាបាយ ដើម្បីកម្តៅជាមួយម្សៅឈើអែម ១/៤ ស្លាបព្រាកាហ្វេ។ ប្រើ​ជា​បន្តបន្ទាប់​រយៈពេល ​៣ ​ថ្ងៃ​អាច​ព្យាបាល​ការ​ក្អក​រ៉ាំរ៉ៃ ផ្តាសាយ និង​ហៀរ​សម្បោរ​។

    ទឹកឃ្មុំនិងម្សៅឈើអែមមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកខ្លាំង ហើយអាចជួយព្យាបាលអញ្ចាញធ្មេញ និងឫសធ្មេញ។ ការទទួលទានវាជាប្រចាំ នឹងធ្វើឱ្យសុខភាពមាត់ធ្មេញប្រសើរឡើង និងជួយគ្រប់គ្រងការរីករាលដាលនៃបាក់តេរីដែលបង្កគ្រោះថ្នាក់នៅក្នុងមាត់ធ្មេញ ជួយឱ្យធ្មេញស្រស់ថ្លាពេញមួយថ្ងៃ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV