*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

​អ្នក​គួរ​ឈប់​ផឹក​កាហ្វេ​ បើមានរោគសញ្ញាទាំងនេះ

  • កាហ្វេ ជាភេសជ្ជៈដែលមនុស្សជាច្រើនមានការពេញនិយមនាពេលបច្ចុប្បន្ន។ យ៉ាង​ណា​ក្តី ​បើ​អ្នក​សង្កេត​ឃើញ​ថា ​រាង​កាយ​កំពុង​ជួប​ស្ថាន​ភាព​បែប​នេះ ​អ្នក​គួរ​បញ្ឈប់​ការ​ផឹក​កាហ្វេ​បាន​ហើយ។

    ​​អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់៖ យោង​តាម​​អ្នក​ជំនាញ ​អ្ន​កជំ​ងឺ​ប្រភេទ​នេះ​​គួរ​តែ​ឈប់​ផឹក​កាហ្វេ​ ព្រោះ​កាហ្វេ​អ៊ីន​​ងាយ​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​​កើន​ឡើង។ ​លើស​ពី​នេះ ​ការ​​សិក្សា​មួយ​បង្ហាញ​ថា ​អត្រា​លើស​ឈាម​ទាក់​ទង​នឹង​​អាយុ កើ​ត​ឡើងលើ​បុរស​ដែល​ផឹក​កាហ្វេ​ច្រើន។

    ថប់​បារម្ភ ញ័រ​ទ្រូង៖ ជាតិ​កាហ្វេ​អ៊ីន​​ខ្ពស់​ដែល​ផ្ទុក​ក្នុង​កាហ្វេ ងាយ​នឹង​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ​ដូច្នេះ​សម្រាប់​អ្នក​មាន​បញ្ហា​ដូចជា​ ថប់​បារម្ភ​ច្រើន ​ឆាប់​ញ័រ​ទ្រូង ​គួរ​កាត់​បន្ថយ​​បរិមាណ​កាហ្វេ​តាម​ដែល​ត្រូ​វ​ការ​។

    គេង​មិន​លក់ ឈឺ​ក្បាល៖ ប្រសិន​បើ​អ្នក​រក​ឃើញ​ថា​ខ្លួន​ឯង​គេង​មិន​សូវ​លក់ គួរ​ឈប់​​ទម្លាប់​ផឹក​កាហ្វេ​រាល់​​ថ្ងៃ​ចេញ​ទៅ​ ព្រោះ​សារធាតុ​កាហ្វេ​អ៊ីន​​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ធ្លាក់​ចុះ។

    ​​អ្នក​​​ញៀន​នឹង​កាហ្វេ​​៖ ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា ខ្លួន​ឯង​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​​​អស់​កម្លាំង ​ឈឺ​ក្បាល ​ងងុយ​គេង ពេល​មិន​ផឹក​កាហ្វេ ​វា​ជា​សញ្ញា​ថា​អ្នក​កំពុង​ញៀន​កាហ្វេ​ហើយ។ នៅ​ចំណុច​​នេះ​ ​អ្នក​គួរ​បញ្ឈប់​ការ​ផឹក​កាហ្វេ​មួយ​រយៈ​សិន ។ នៅ​ពេល​អ្នក​​សាក​ល្បង​ឈប់​ផឹក​កាហ្វេ​ដំបូងៗ​ វា​អាច​ពិបាក​បន្តិច ​តែ​យូរ​ទៅ​រាង​កាយ​​នឹង​សម្រប​បាន។

    ​ឈឺ​ពោះ ​រាគ៖ ​ជា​មធ្យម ​បើ​ផឹក​កាហ្វេ​ច្រើន​ជាង 2-3 ​ពែង​​ក្នុង​មួយ​ថ្ងៃ​ នោះ​រាង​កាយ​នឹង​មិន​សម្រប​ក្នុង​ការ​សម្អាត​ពោះ​វៀន ​ដែល​បណ្តាល​ឲ្យ​អ្នក​ឈឺ​ពោះ និង​រាគ​បាន៕

     

     

     

     

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV