*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

សម្រកទម្ងន់បានលឿន បើធ្វើតាម៥វិធីងាយៗទាំងនេះ

  • អ្នកទាំងអស់គ្នាដឹងរួចមកហើយថា ការសម្រកទម្ងន់អាចមានផលវិបាកជាច្រើនប្រសិនបើអ្នកមិនមានការតស៊ូខ្លាំង។ ការមានភាពមមាញឹកខ្លាំង ទាំងមុខរបររកស៊ី ការងារ និងការសិក្សាជាដើម ហើយវាអាចនឹងបណ្ដាលឲ្យអ្នកឡើងទម្ងន់ខ្លាំងក្នុងរយៈខ្លីដោយសារភាពរវល់ទាំងនោះ ប៉ុន្តែកុំបារម្ភឲ្យសោះយើងមានវិធីដោះស្រាយ។ អ្នកគ្រាន់តែអនុវត្តតាមវិធីងាយៗទាំង ៥ ខាងក្រោមនេះដោយខ្លួនឯងជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ និងរូបសម្រស់ស្រស់ស្អាត។

    ការញ៉ាំផ្លែឈើស្រស់ជាអាហារសម្រន់ ផ្លែឈើស្រស់ៗសម្បូរទៅដោយសារធាតុចិញ្ចឹមនឹងគ្មានជាតិកាឡូរីដែលធ្វើឲ្យអ្នកឡើងទម្ងន់ឡើយ តែបើអ្នកញ៉ាំកាន់តែច្រើនសុខភាពនឹងសម្រស់កាន់តែល្អប្រសើរ។

    ការផឹកកាហ្វេខ្មៅជាប្រចាំ បើសិនអ្នកមិនចេះផឹកកាហ្វេខ្មៅសុទ្ធ អ្នកអាចលាយជាមួយទឹកដោះគោស្រស់បន្ដិច ហើយបើមិនចំនូលកាហ្វេ អ្នកអាចផឹកតែក្តៅឧណ្ឌៗលាយជាមួយទឹកឃ្មុំបន្តិច ឬទឹកដោះគោស្រស់ក៏បាន។

    ការផឹកទឹកដោះគោស្រស់ ទឹកដោះគោមានផ្ទុកជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗទៀតជាច្រើនដែលជួយផ្ដល់ថាមពលពេញមួយថ្ងៃ ហើយវាជួយបង្កើនការរំលាយអាហាររបស់អ្នកបានល្អ និងជួយអ្នកក្នុងការសម្រកទម្ងន់បានលឿន។

    ការញ៉ាំអាហារពេលល្ងាចតិច ព្យាយាមញុំាប្រភេទស៊ុបក្តៅៗដែលមានបន្លែច្រើន និងកុំញ៉ាំបាយអៃ បើអ្នកចម្អិនគួរប្រើប្រភេទបន្លែបៃតង ពីព្រោះពួកវាសម្បូរសារធាតុចិញ្ចឹមជាច្រើន ជាពិសេសការញុំាសាលាដ ផ្លែឈើ និងទឹកដោះគោជាអាហារពេលល្ងាចគឺល្អដ៏ល្អបំផុត។

    ចំណាយពេលហាត់ប្រាណខ្លះៗនៅពេលទំនេរ អ្នករវល់ពេញមួយថ្ងៃហើយក្នុងការធ្វើការដូចច្នេះរាងកាយអាចនឹងស្ពឹក គួរចំណាយពេល ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃក្នុងការហាត់ប្រាណឲ្យរាងកាយរបស់អ្នកមានភាពសកម្ម ល្អទាំងសុខភាពនឹងអាចសម្រករាងបាន។ ទាក់ទងទៅនឹងការហាត់ប្រាណ មិនចាំបាច់តែទៅក្លឹបហាត់ប្រាណនោះទេ អ្នកអាចធ្វើវានៅផ្ទះ ឬក៏ការការធ្វើសកម្មភាពនានានៅខាងក្រៅដូចជា ការជិះកង់ និងដើរជាដើម។

    ដូច្នេះព្យាយាមអនុវត្តវិធីទាំងប្រាំខាងលើងនេះជាប្រចាំថ្ងៃ ដើម្បីការគ្រប់គ្រងទម្ងន់ និងទទួលបានសុខភាពល្អរូបសម្រស់ស្រស់ស្អាត ហើយចាំថាការធ្វើលំហាត់ប្រាណគឺជារឿងចម្បងនឹងសំខាន់ជាងគេដែលអ្នកត្រូវធ្វើជាប្រចាំ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV