*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើលោកអ្នកដឹងទេថា ភេសជ្ជៈ ៦ មុខ តម្លៃថោក តែមានប្រសិទ្ធភាពក្នុងការជួយពន្លឿនការសម្រកទម្ងន់?

  • ការទទួលទានភេសជ្ជៈទាំងនេះ នឹងជួយឱ្យដំណើរការនៃការដុតខ្លាញ់ក្បាលពោះប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព សម្រាប់អ្នកចង់សម្រកទម្ងន់ ពិតជាសក្តិសមនឹងទទួលទានណាស់។

    ក្រូចឆ្មាទឹកឃ្មុំក្តៅ៖ ទឹកឃ្មុំមានសារធាតុចិញ្ចឹមសុខភាពជាច្រើនដូចជា កាបូអ៊ីដ្រាត វីតាមីន B2 B3 B6 B9 សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ទន្ទឹមនឹងនេះដែរ ក្រូចឆ្មាផ្តល់នូវប្រភពដ៏ច្រើននៃវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលមានប្រសិទ្ធភាពក្នុងការពង្រឹងភាពស៊ាំ បន្សាបជាតិពុល និងធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ។ នៅពេលព្រឹក អ្នកអាចលាយទឹកក្រូចឆ្មាទឹកឃ្មុំក្តៅមួយកែវ ដើម្បីបំពេញជាតិទឹកដល់រាងកាយ បង្កើនសមត្ថភាពប្រឆាំងអុកស៊ីតកម្ម ផ្តល់ជាតិសរសៃ Pectin ជួយដុតបំផ្លាញជាតិខ្លាញ់ និងកម្ចាត់ជាតិពុល។ ការ​ផឹក​ទឹក​ក្រូចឆ្មារ​ក្តៅ​ឧណ្ហៗ​ពេល​ព្រឹក​ ជា​គន្លឹះ​សម្រក​ទម្ងន់​ដែល​មនុស្ស​ជា​ច្រើន​អនុវត្ត។

    ទឹកខ្ញី៖ ខ្ញី គឺជាគ្រឿងទេសដ៏ពេញនិយម ដែលស្ទើរតែមាននៅគ្រប់ផ្ទះ។ ខ្ញីមានផ្ទុកសារធាតុ Zingerone និង Shogaols ដែលជួយដុតបំផ្លាញខ្លាញ់ក្បាលពោះ។ អ្នក​គ្រាន់តែ​កាត់​ខ្ញី រួច​ដាក់​ក្នុង​ឆ្នាំង​ទឹក ដាំឱ្យ​ពុះ។ ការបន្ថែមខ្ញីទៅក្នុងតែ និងផឹកនៅពេលព្រឹកក៏ល្អផងដែរ។ ដើម្បីធានាបាននូវសមត្ថភាពក្នុងការសម្រកទម្ងន់ អ្នកមិនគួរបន្ថែមជាតិស្ករទៅភេសជ្ជៈនោះទេ។

    ទឹកឈើអែម៖ ឈើអែមមានអត្ថប្រយោជន៍សុខភាពជាច្រើន។ វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងអាចជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់។ ឈើអែមក៏ជួយបង្កើនការរំលាយអាហារផងដែរ ដោយរក្សាកម្រិតអាំងស៊ុយលីនក្នុងការត្រួតពិនិត្យ។ អ្នកអាចប្រើឈើអែមត្រាំក្នុងទឹករំពុះប្រហែល ១០ នាទីដើម្បីទទួលទាន។ បន្ថែមទឹកឃ្មុំទៅរសជាតិ អ្នកអាចផឹកទឹកនេះរវាងអាហារ ឬពេលយប់មុនពេលចូលគេង ដើម្បីជួយដុតបំផ្លាញជាតិខ្លាញ់។

    តែបៃតង៖ តែបៃតងគឺជាភេសជ្ជៈដែលធ្លាប់ស្គាល់ និងងាយស្រួលរក។ វាមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជាច្រើនដែលជម្រុញការរំលាយអាហារ។ ដើម្បីបញ្ចុះទម្ងន់ អ្នកមិនគួរបន្ថែមស្ករទៅភេសជ្ជៈទេ។ ចំណាំថា តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល និងសារធាតុ Polyphenol ដែលជួយបង្កើនការផលិតអាស៊ីតក្រពះ។ ដូច្នេះ អ្នក​មិន​គួរ​ផឹក​ទឹក​នេះ​ពេល​ពោះ​ទទេ​ឡើយ ។

    ទឹក​ម្នាស់៖ ម្នាស់​ជា​ផ្លែឈើ​ដែលមាន​រសជាតិ​ឆ្ងាញ់​ពិសេស​។ អ្នកអាចញុំាម្នាស់ដោយផ្ទាល់ ឬប្រើវាដើម្បីធ្វើទឹកផ្លែឈើ និងតែ។ ម្នាស់មានផ្ទុកសារធាតុ Bromelain ដែលជាអង់ស៊ីមដ៏សំខាន់ដែលមានសមត្ថភាពជំរុញការបំប្លែងសារជាតិប្រូតេអ៊ីន និងដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ។ ចំណាំ ម្នាស់មានផ្ទុកអាស៊ីតច្រើន ដូច្នេះកុំទទួលទាននៅពេលពោះទទេ។

    ទឹក៖ ទឹក គឺជាភេសជ្ជៈដែលមិនអាចខ្វះបានក្នុងជីវិតមនុស្ស។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ជួយឱ្យក្រពះសំប៉ែតលឿនជាងមុនផងដែរ ដោយបង្កើនកាឡូរីដែលបានដុត។ ការស្រាវជ្រាវបង្ហាញថាមានការកើនឡើង ២៤-៣០ ភាគរយនៃការចំណាយថាមពលនៅពេលសម្រាកក្នុងរយៈពេល ១០ នាទីនៃការផឹកទឹក។

    ដោយមិនគិតពីប្រភេទភេសជ្ជៈដែលអ្នកផឹក អ្នកត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សារបបអាហារដែលមានសុខភាពល្អ។ ដើម្បី​សម្រក​ទម្ងន់​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​រហ័ស សូម​រួម​បញ្ចូល​ការ​ញុំា​អាហារ និង​លំហាត់ប្រាណ​ឱ្យ​បាន​ត្រឹម​ត្រូវ៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV