*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើអ្នកដឹងទេថា សំឡីត្បារអាចបំផ្លាញត្រចៀករបស់អ្នកបាន?

  • មនុស្សមួយចំនួនចូលចិត្តប្រើសំឡីត្បារត្រចៀក ដើម្បីបំបាត់ការរមាស់ផងនិងយល់ថាវាអាចជួយសម្អាតអាចម៍ត្រចៀកផង ដែលបើតាមការស្មានអ្នកគិតថាវាស្រួល និងមានប្រសិទ្ធភាព ពីព្រោះអ្នកអាចរុលចូលទៅដល់គ្រប់កន្លោះកន្លៀតក្នុងរន្ធត្រចៀកតាមអ្វីដែលអ្នកត្រូវការ ហើយគិតថាត្រចៀករបស់អ្នកនឹងស្អាតល្អ។ ស្តាប់ទៅដូចជាសមហេតុសមផល និងគ្មានគ្រោះថ្នាក់ ប៉ុន្តែមិនប្រាកដថាបែបនេះទេ។ តើអ្នកដឹងទេថា សំឡីដែលអ្នកតែងតែប្រើ ដើម្បីត្បារត្រចៀកពិតជាអាចបំផ្លាញត្រចៀករបស់អ្នកមួយផ្នែក?

    នៅពេលដែលអ្នកប្រើសំឡីត្បារត្រចៀក វាអាចនឹងរុញអាចម៍ត្រចៀកចូលទៅក្នុងត្រចៀកកាន់តែជ្រៅ។ លើសពីនេះ ការត្បារ រុញចុះឡើង ខ្វេះខ្វៀវជារង្វង់តាមចិត្ត ជាចលនាដ៏អាក្រក់មួយ ដែលដាក់បន្ទុកក្នុងរន្ធត្រចៀករបស់អ្នក។ មនុស្សមួយចំនួនយល់ថា អាចម៍ត្រចៀកស្ថិតនៅជម្រៅជ្រៅក្នុងត្រចៀក ទើបខំប្រឹងលូកកប់ៗ ដែលធ្វើឱ្យដាច់រលាត់ស្បែកក្នុងបរិវេណនោះ។ តាមពិតទៅ អាចម៍ត្រចៀកត្រូវបានផលិតតែនៅដើមនៃរន្ធត្រចៀក ដែលមានន័យថាវាពិតជាត្រូវបានប្រមូលផ្ដុំតែនៅតំបន់នោះតែប៉ុណ្ណោះ។ នៅពេលដែលអ្នកប្រើសំឡីត្បារ រុញវាទៅក្នុងរន្ធត្រចៀកកាន់តែជ្រៅ ធ្វើឱ្យអាចម៍ត្រចៀកគរផ្តុំគ្នាកាន់តែច្រើនឡើង។

    ដូច្នេះ អ្នកគួរតែឈប់ធ្វើបែបនេះ ដើម្បីចៀសវាងផលប៉ះពាល់ដល់ត្រចៀក និងម្យ៉ាងទៀតក្រោយពេលដែលអ្នកប្រើវិធីមិនត្រឹមត្រូវយកអាចម៍ត្រចៀកចេញ ត្រចៀករបស់អ្នកនឹងចាប់ផ្តើមបង្កើតអាចម៍ត្រចៀកថ្មីៗម្តងទៀត។ មធ្យោបាយដែលអ្នកប្រើសម្អាតត្រចៀក អាចនឹងធ្វើឱ្យសរសៃរនៃដុំសំឡីតូចៗ ស្អិតតោងជាប់អាចម៍នៅក្នុងរន្ធត្រចៀក ពិបាកខ្ជាក់ចេញតាមដំណើរធម្មជាតិរបស់វា។ ត្រចៀកវាដឹងពីតួនាទីរបស់វា ដោយវានឹងបញ្ចេញអាចម៍ត្រចៀកមកក្រៅដោយខ្លួនឯង ដូច្នេះអាចម៍ត្រចៀកដែលអ្នកគួរសម្អាត គឺជាអាចម៍ត្រចៀក ដែលអ្នកអាចមើលឃើញនៅដើមរន្ធត្រចៀក។ ប្រសិនបើអ្នកគិតថា អាចម៍ត្រចៀកបង្កបញ្ហាដល់ត្រចៀករបស់អ្នក អ្នកអាចទៅជួបគ្រូពេទ្យ ដើម្បីសម្អាតត្រចៀកតាមវិធីដែលត្រឹមត្រូវ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV