*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ចង់បំបាត់អង្គែលើក្បាលអត់? នេះនែសាកល្បងវិធី២នេះមើល!

  • អង្គែ​ជាបញ្ហាមួយដែលទាមទារអោយអ្នក​ត្រូវយក​ចិត្ដទុកដាក់ ព្រោះវាមិនត្រឹមតែរំខានដល់សកម្មភាព​ការងារប្រចាំថ្ងៃនោះទេតែវាក៏ធ្វើឱ្យរមាស់ និងអាចធ្វើឱ្យ​ក្បាលរបស់យើងទំពែកបានដែរ។

    មាន​អ្នកខ្លះ​តែងតែ​ព្យាយាម​ជ្រើសរើស​យកសាប៊ូ​ដែលមាន គុណភាព​ល្អមកកក់​សម្អាត​ស្បែកក្បាល តែអ្នក​ខ្លះទៀត ទោះបីជា​ខិតខំជ្រើសរើស និងប្ដូរ​ផលិតផល​សាប៊ូជា​ច្រើន​យ៉ាងណា ក៏​នៅតែមិនបាត់។ ​

    អង្គែអាចកើតពីមូលហេតុមួយចំនួនដូចការស្រ្តេសជាប្រចាំ ឬធូលីហុយ​​​ចំក្បាលជាដើម។

    នៅពេលនេះយើងខ្ញុំសូមលើកយកនូវវីធីខ្លះៗ ដើម្បីជួយបំបាត់អង្គែបាន ដែលវិធីទាំងនោះមានដូចជា៖

    អំបិល និងសាប៊ូ​៖ អនុវត្តវិធីនេះចំណាយអស់តិច និងងាយស្រួលបំផុត ដោយគ្រាន់តែរោយអំបិលចូលក្នុងសាប៊ូកក់សក់ រួច​យកទៅ​កក់ត្រដុសលើស្បែកក្បាល​ បន្ទាប់មកលាងសម្អាតជាមួយទឹកជាការស្រេច។

    លោកអ្នកក៏អាច គ្រាន់តែវែកសក់ជាពីរ រួចរោយអំបិល ១ ទៅ ២ ស្លាបព្រាកាហ្វេ លើស្បែកក្បាលរួច​ម៉ាស្សា​ដោយប្រើដៃសើម រយៈពេល ១០ នាទី និងកក់សក់សម្អាតចេញ។​ អំបិល​អាច​ជួយ​រំញោច​ចលនា​ឈាមរត់ ធ្វើឲ្យសុខភាពស្បែកក្បាលល្អឡើងវិញ និងជួយបំបាត់កំណកអង្គែបានយ៉ាងរហ័ស ជាពិសេស អាចជួយការពារផ្សិតលើស្បែកក្បាលបាន​ទៀតផង។

    ទឹកក្រូចឆ្មារ និងអំបិល៖ វិធីសាមញ្ញមួយទៀត គឺទឹកក្រូចឆ្មារ និងអំបិលជារូបមន្តសាមញ្ញមួយដែលអាចកម្ចាត់បញ្ហាអង្គែបាន។  ទឹក​ក្រូច​ឆ្មាកម្ចាត់ជាតិខ្លាញ់ដែលលើស និងអំបិលកម្ចាត់បន្ទះអង្គែនៅលើស្បែកក្បាល។ វិធីធ្វើគឺ​លាយ​ទឹក​ក្រូច​ឆ្មា និង អំបិល​រួចញី​លើ​ស្បែក​ក្បាល​ប្រ​មាណ ៥ ទៅ​ ១០ នាទី រួច​លាង​សម្អាត​នឹង​ទឹក​ស្អាត​ចេញ។

    ប្រើប្រាស់វិធីខាងលើ អ្នកមិនបាច់បារម្ភអំពីផលប៉ះពាល់ដោយជាតិគីមី ហើយវាចំណាយលុយអស់តិចទៀត។ តោះសាកល្បងឥឡូវនេះទៅ!

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV