*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើអ្នកត្រូវទៅជួបគ្រូពេទ្យដែរទេ បើសិនមានបញ្ហាឈឺកែងជើង?

  • បើសិនជា​ការឈឺ​កែងជើង​អ្នក​កើតឡើង​នៅ​ខាងក្រោម​បាត​កែងជើង​តែម្តង នោះ​វា​ទំនងជា​បណ្តាលមកពី​ការ​រលាក​សរសៃ​នៅ​បាតជើង Plantar Fasciitis នោះ​តែម្តង​។ បើសិនជា​ការឈឺចាប់​នៅ​ខាងក្រោយ​កែងជើង​វិញ នោះ​អាចជា​ការ​រលាក​សរសៃ​ខាង​កែងជើង Achilles Tendinitis វិញ​។

    ទោះបីជា​ការឈឺ​កែងជើង​ជា​រោគសញ្ញា​ដ៏​កម្រ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ក៏ដោយ​ក៏​វា​អាច​រំខាន​ដល់​សកម្មភាព​ធម្មតាៗ​របស់​អ្នក ជាពិសេស​ការហាត់​ប្រាណ​បានដែរ​។​

    ​អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​បើសិន​ជាមាន​អាកា​រៈ​ដូចជា៖

    • ឈឺចាប់​ធ្ងន់ធ្ងរ និង​ហើម​នៅក្បែ​កែងជើង​។
    • មិនអាច​បត​ប្រអប់ជើង​ចុះក្រោម​បាន ឬ​លើក​ម្រាមជើង​ដើម្បី​ដើរ​ធម្មតា​បាន​។
    • មានអាការៈឈឺ​កែងជើង​ផ្សំគ្នា​នឹង​ក្តៅខ្លួន ស្ពឹក ឬ​ឈឺ​ឈៀបៗ​នៅ​កែងជើង​។
    • ឈឺ​កែងជើង​ធ្ងន់ធ្ងរ​ភ្លាមៗ​ក្រោយពី​មាន​របួស​រួច​។
    • ការឈឺចាប់​ចេះតែ​បន្ត​នៅពេល​អ្នក​មិនអាច​ដើរ​បាន ឬ​ឈ​របាន​។
    • ឈឺ​យូរ​ជាង​បី​សប្តាហ៍ ទោះបីជា​ក្រោយពី​សម្រាក​ហើយ​ហើយ ឬ​ព្យាបាល​ដោយ​ស្អំ​ទឹកកក និង​ការព្យាបាល​ផ្សេងៗ​ទៀតហើយ​ក៏ដោយ​។​

    ​ការឈឺ​កែងជើង​ច្រើនតែ​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​ដោយ​ការថែទាំ​សុខភាព​ដូចខាងក្រោម​នេះ​បើសិនជា​មិនមែនជា​លក្ខណៈ​ធ្ងន់ធ្ងរ​។

    ​សម្រាក​៖ ​បើសិនជា​អាច ចូរ​ចៀសវាង​សកម្មភាព​ទាំងឡាយណា​ដែល​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​កែងជើង​ដូចជា ការរត់ ឬ​ឈ​រយៈពេល​យូរ ដើរ​លើ​ផ្ទៃ​ដែល​រឹងៗ​។​

    ​ទឹកកក​៖ ​ចូរ​ស្អំ​ទឹកកក​នៅលើ​កែងជើង​រយៈពេល ១៥ ទៅ​២០​នាទី ចំនួន​បី​ដង​ក្នុង​មួយថ្ងៃ​។​

    ​ប្រើ​ស្បែកជើង​ថ្មី៖ ​ចូរ​ប្រាកដថា​ស្បែកជើង​ដែល​អ្នក​ពាក់​នោះ​គឺ​ល្មម​ជើងល្អ និង​ផ្តល់នូវ​ការ​ទ្រទ្រង់​ច្រើន​។ បើសិនជា​អ្នកជា​អត្តពលករ ចូរ​ជ្រើសរើស​ស្បែកជើង​ដែល​ត្រូវ​គ្នា​នឹង​កីឡា​ដែល​អ្នកលេង និង​ផ្លាស់ប្តូរ​វា​ឱ្យបាន​ទៀងទាត់​ផង​។​

    ​ថ្នាំ​បំបាត់​ការឈឺចាប់​៖ ​ថ្នាំ​អាស្ពីរីន អាច​កាត់បន្ថយ​ការឈឺចាប់ និង​រលា​កបាន​៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV