*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បើសិនជាយកចំណិតខ្ទឹមបារាំងមកដាក់ពីក្រោមបាតជើងរាល់យប់ តើនឹងមានអ្វីកើតឡើង?

  • យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ការ​ញ៉ាំ​ខ្ទឹ​មបារាំង​ គឺ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​របស់​យើង​ទាំង​អស់​គ្នា។​ ប៉ុន្តែ​អ្នក​ក៏​អាច​ប្រើ​ប្រាស់​នូវ​អត្ថប្រ​យោជន៍ដ៏​សម្បូរ​បែប​មួយ​នេះ​សម្រាប់ជើង​របស់​យើង​បាន​ផង​ដែរ។

    ដោយ​គ្រាន់​តែ​ដាក់វា​ពី​ក្នុង​ស្រោម​ជើង​​របស់​យើង​នៅ​ផ្នែក​ខាង​ក្រោមនៃ​បាត​ជើងរាល់​ពេល​ដែល​អ្នក​ចូល​គេង ​ដោយ​រក្សា​ទុក​មួយ​យប់នោះអ្នកនឹងឃើញពីលទ្ធផលរបស់វា។

    តើការធ្វើបែបនេះមានប្រយោជន៍អ្វីខ្លះ?

    ជាការពិត ការដាក់ខ្ទឹមបារាំងពីក្រោមជើងមានប្រយោជន៍ដល់សុខភាពយើងដូចជា៖

    ខ្ទឹម​បារាំង​ជួយ​បំផ្លាញ​មេរោគ​ ព្រម​ទាំង​បាក់​តេរី​ ​ព្រោះ​តែ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​ទៅ​នឹង​បាក់​តេរី និង​វីរុស​ដ៏​ខ្លាំង​ក្លា ។

    វាជួយ​បង្កើននូវ​សមត្ថភាពសម្រាប់ប្រព័ន្ធភាពស៊ាំ ព្រម​ទាំងជា​ប្រភព​វីតាមីន​ C ដ៏​ល្អ​សម្រាប់រាង​កាយ​របស់​អ្នក ។

    ខ្ទឹម​បារាំង​មាន​ផ្ទុក​សារជាតិ​ម្យ៉ាង​ដែល​អាច​ជួយ​បង្កាជំងឺ​មហារីកយ៉ាង​មាន​ប្រសិទ្ធភាព​

    វា​ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករនៅ​ក្នុង​ឈាម ព្រម​ទាំង​ផ្តល់​នូវ​កម្រិត​កាល់​ស្យូម​ក្លរួ​ជា​ច្រើន​សម្រាប់សររីរាង្គកាយ

    ខ្ទឹម​បារាំង​ជួយ​កាត់​បន្ថយ​នូវ​​អត្រា​​​កកើត​​ជំងឺ​រលាក​ក្រពះ ដោយ​សារ​តែវា​បាន​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​រ៉ា​ឌីកាល់​សេរី​ដែល​មាន​នៅ​ក្នុង​ក្រពះ

    ខ្ទឹម​បារាំង​ជួយ​ការ​ពារ​សុខភាពបេះ​ដូង​​របស់​អ្នកឱ្យ​មាន​សុខភាពល្អ កាត់​បន្ថយនូវ​រាល់​ការ​កកើត​របស់​វីរុសមិន​ល្អ​នៅ​​​ក្នុង​ឈាម និង​សារជាតិ​កូឡេស្ត្ររ៉ូល​ ដែល​នាំ​ឱ្យ​ស្ទះ​សរសៃឈាម។

    សរុបមក វាពិតជាមានប្រយោជន៍ដល់សុខភាពរបស់យើងច្រើនមែនទែន។

    អញ្ចឹងយើងគួរតែសាកល្បង ព្រោះវាមិនមានភាពសាំញ៉ាំអ្វីទេ គឺគ្រាន់តែចិតខ្ទឹមបារាំងជាចំនិតហើយយកវាទៅដាក់ក្រោមបាតជើង ហើយពាក់ស្រោមជើងនៅពេលយប់មុនចូលគេង ហើយព្រឹកឡើងដកវាចេញជាការស្រេច៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV