*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អាហារ៦មុខជួយអ្នកគេងលក់ស្រួលដោយមិនចាំបាច់ប្រើថ្នាំ

  • អត្ថបទនេះ​ចង់​ប្រាប់​អ្នក​ថា​នៅ​ពេល​ដែល​អ្នកមាន​ជំងឺ​គេង​មិន​លក់ អ្នក​មិន​ចាំបាច់​ប្រើ​ថ្នាំ​ទេ តែ​អ្នក​អាច​ប្រើ​ចំណីអាហារ​មក​ធ្វើ​ឲ្យ​អ្នក​គេង​លក់​បាន​។​ ដូចនេះ​តើ​ចំណី​ណាខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​នោះ?

    អ្នក​អាច​ផឹក​ទឹកដោះគោ​ក្តៅ​នៅ​មុន​ពេល​គេង​បាន ដោយសារ​នៅ​ក្នុង​ទឹកដោះគោ​មាន​សារ​ធាតុ​ម្យ៉ាងដែ​លអាច​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ស្ងប់ ដូច្នេះ​បើ​អ្នក​គេង​មិន​លក់ អ្នក​អាច​សាកល្បង​ផឹក​វា​បាន​។

    អ្នក​អាច​បរិភោគ​បាយ​ដែល​ដាំ​ពី​អង្ករ​ដែល​ក្រ​ហូប​មុន​ពេល​គេង​៤​ម៉ោង នោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​ចូល​គេង​យ៉ាង​ស្រួល ដោយ​មិន​មាន​អាកា​រៈគេង​មិន​លក់​ឡើយ​។អ្នក​ក៏​អាច​ឆុង​ស្រូវ​សាលី​ជាមួយ​ទឹកដោះគោ​មក​បរិភោគ​បាន​ដែរ ព្រោះ​វា​ក៏​ជា​អាហារ​ដែល​ជួយ​ឲ្យ​អ្នក​ចូល​គេង​បាន​លឿន​ដូច​គ្នា​។

    បើ​អ្នក​គេង​មិន​លក់ អ្នក​អាច​សាកល្បង​បរិភោគ​ដំឡូង ល្ហុង និង​ដំឡូងបារាំង ព្រោះ​វា​មាន​ប៉ូ​តា​ស្យូ​ម ដែល​អាច​ជួយ​អ្នក​ឲ្យ​គេង​លក់​ស្រួល ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​ឡើយ​។

    អ្នក​អាច​បរិភោគ​ចេក​បាន​បើ​អ្នកមាន​អាកា​រៈគេង​មិន​លក់ ព្រោះ​នៅ​ក្នុង​ចេក​មាន​ម៉ា​ញ៉េ​ស្យូ​ម ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អាច​បន្ធូរ​សាច់ដុំ​ពេញ​រាង​កាយ​បាន ដូចនេះ​អ្នក​នឹង​ងាយស្រួល​គេង​លក់​ណាស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចេក​អាច​ជួយ​ឲ្យ​សរសៃឈាម​អ្នក​ដើរ​ស្រួល​ទៀត​ផង​។

    ផ្លែ​ Cherry ​ក៏​ជា​ផ្លែ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គេង​ដែរ ដោយ​អ្នក​អាច​យក​វា​ទៅ​កិន​ជា​ទឹក​ផ្លែ​ឈើ​ផឹក​បាន នោះ​វា​នឹង​លើកតម្កើង​អត្រា​នៃ​ការ​គេង​លក់​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ឆាប់​គេង​នៅ​ពេល​ដែល​ឡើង​ដល់​លើ​គ្រែ ដូចនេះ​អ្នក​អាច​សាកល្បង​ផឹក​វា​បាន៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV