*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទាំងនេះជាវិធីសាស្ត្រធម្មជាតិជួយអ្នកលុបបំបាត់សង្វារបាន

  • សង្វារ ជាប្រភេទស្នាមដែលមាននៅលើស្បែក បង្កមកពីការរីកធំលឿនពេកនៃរាងកាយ សង្កេតឃើញមានទាំងបុរស និងស្រ្តី តែភាគច្រើនកើតលើស្រ្តី ដែលមានផ្ទៃពោះ ការប្រើប្រាស់ថ្នាំប្រភេទប្រឆាំងរលាកច្រើន ការវះកាត់ពង្រីកដើមទ្រូង  ស្រកទម្ងន់ ឬឡើងទម្ងន់លឿនពេកជាដើម។

    បើទោះបីជា ស្នាមទាំងនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរាងកាយ ប៉ុន្តែវាក៏បានចូលរួមចំណែកធ្វើឲ្យស្បែកបាត់បង់ភាពស្រស់ស្អាត និងបង្អាក់ទំនុកចិត្តក្នុងការបង្ហាញសម្រស់របស់អ្នកទៀតផង។ យ៉ាងណាមិញ ប្រសិនបើសង្វារនោះទើបនឹងកើតថ្មីៗ អ្នកអាចព្យាយាមអនុវត្តជាមួយវិធីសាស្រ្តមួយចំនួនដែលនឹងរៀបរាប់ខាងក្រោម៖

    វីតាមីន អា៖ វីតាមីន អា ឬរេទីណូអ៊ីត ជាសារធាតុមួយប្រភេទដែលជួយធ្វើឲ្យស្បែកកាន់តែរលោង ក្មេងជាងវ័យ និងត្រូវបានទទួលស្គាល់ពីប្រសិទ្ធភាពនៃការបំបាត់ស្នាមសង្វារ។ អ្នកអាចប្រើជាប្រភេទលាប ឬលេប ដើម្បីជំនួយដល់សុខភាពស្បែក និងសភាពទូទៅនៃរាងកាយទាំងមូលម៉្យាងទៀត អ្នកក៏អាចបរិភោគអាហារដែលសម្បូរទៅដោយវីតាមីន អា ដែលមានដូចជាការ៉ុត និងដំឡូងបារាំងជាដើម។

    ស្ករស៖ ការជម្រុះកោសិកាស្បែកជាវិធីសាស្រ្តមួយប្រភេទដែលមានសមត្ថភាពក្នុងការជួយសម្រាលនូវស្លាកស្នាមសង្វារ ជាពិសេសការជម្រុះតាមបែបធម្មជាតិ ដែលអ្នកអាចជ្រើសរើសស្ករសសម្រាប់អនុវត្តវិធីសាស្រ្តនេះបាន។ អ្នកអាចចាប់ផ្តើមដោយលាយស្ករសចំនួន ១កែវ ជាមួយប្រេងធម្មជាតិបន្ទន់ស្បែក ឬអាចជាប្រេងដូង ក្នុងកម្រិត ១/៤ និងក្រូចឆ្មារបន្តិចឲ្យក្លាយជាល្បាយខាប់ៗ រួចទើបយកមកដុសត្រង់ទីតាំងដែលមានស្នាមរយៈពេល ៥ ទៅ៨នាទី ដោយអ្នកអាចអនុវត្តប្រហែល ៣ ទៅ៤ដងក្នុង ១សប្តាហ៍។

    ប្រទាលកន្ទុយក្រពើ៖ ថ្វីត្បិតតែមានការសិក្សាតិចតួចដែលបានអះអាងអំពីប្រសិទ្ធភាពរបស់ប្រទាលកន្ទុយក្រពើចំពោះស្នាមសង្វារក៏ដោយ ប៉ុន្តែលក្ខណៈផ្តល់សំណើម និងបន្ទន់ស្បែករបស់វា អាចជាគ្រឿងផ្សំធម្មជាតិដ៏ល្អមួយដើម្បីកម្ចាត់ចោលស្នាមសង្វារក្នុងរយៈពេលណាមួយដោយអ្នកអាចយកប្រទាលមកលាបត្រង់ស្នាមសង្វារទាំងនោះ រាល់ពេលងូតទឹក ឬបន្ទាប់ពីជម្រុះកោសិការួចរាល់។

    អាស៊ីតយ៉ាឡូរ៉ូនិច៖ កូឡាជែន គឺជាប្រូតេអ៊ីននៅក្នុងស្បែកដែលមាននាទីរក្សាទ្រង់ទ្រាយ និងផ្តល់សុខភាពដល់ស្បែក។ នៅពេលដែលវ័យកាន់តែចាស់ បរិមាណកូឡាជែននឹងថយចុះជាលំដាប់ ជាពិសេសនៅលើមុខ និងស្បែករាងកាយរបស់យើង។ ចំណែកការផលិតកូឡាជែន ត្រូវបានរំញោចដោយអាស៊ីតយ៉ាឡូរ៉ូនិច ហេតុនេះទើបអាស៊ីតប្រភេទនេះត្រូវបានប្រើប្រាស់សម្រាប់សម្រួលទៅដល់ស្លាកស្នាមសង្វារដែលមានឡើង។ អ្នកអាចរកទិញអាស៊ីតយ៉ាឡូរ៉ូនិចនេះបានក្រោមទម្រង់ជាគ្រាប់លេប ឬលាបនៅលើទីផ្សារបានយ៉ាងងាយ។

    ប្រេងដូង៖ ដោយហេតុថា សង្វារជាប្រភេទស្នាមដែលកើតចេញពីការខូចខាតស្បែក ហេតុនេះប្រេងដូងប្រហែលជាអាចជួយសម្រាលសភាពស្នាមបានយ៉ាងលឿន។ ការសិក្សាទៅលើសត្វកណ្តុរបានបង្ហាញថា ប្រេងដូងមានប្រសិទ្ធភាពក្នុងការពន្លឿនការជាសះនៃរបួស ដូច្នេះការលាបប្រេងដូងសុទ្ធត្រង់ស្នាមសង្វាររបស់អ្នកជារៀងរាល់ថ្ងៃ នោះវានឹងអាចបន្ថយកម្រិតស្នាមក្រហមរបស់ស្បែកបានយ៉ាងល្អ។

    គួរបញ្ជាក់ថាប្រសិនអ្នកមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយខាងលើគួរចៀសវាងអនុវត្តជាដាច់ខាត ម៉្យាងទៀតក្នុងករណីការអនុវត្តវិធីសាស្រ្តនានាកន្លងមកមិនទទួលបានប្រសិទ្ធភាព អ្នកអាចជួបជាមួយគ្រូពេទ្យឯកទេសសើស្បែកដើម្បីទទួលការប្រឹក្សា និងព្យាបាលបែបវេជ្ជសាស្ត្រទំនើបៗដែលត្រឹមត្រូវទៅតាមប្រភេទស្នាមនីមួយៗ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV