*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

វិធី ៣ យ៉ាងងាយៗដើម្បីជួយការពារស្នាមកន្ទួលក្រហមក្រោយការបករោម

  • ការបករោមចេញពីដងខ្លួន មិនថានៅកន្លែងណាក៏ដោយវាពិតជាអាចធ្វើឲ្យស្បែកមានបញ្ហា ប្រសិនបើអ្នកមិនដឹងពីរបៀបការពារឲ្យបានត្រឹមត្រូវនោះ។ វាមិនត្រឹមតែមានបញ្ហាស្បែកប៉ុណ្ណោះទេ វាក៏អាចបណ្ដាលឲ្យមានស្នាមកន្លួលក្រហមផងដែរ ជាពិសេសប្រសិនបើប្រភេទរោមនោះមានសរសៃធំៗនឹងក្រាស។ ដូចច្នេះហើយមុននឹងសម្រេចចិត្តធ្វើការបករោមចេញពីកន្លែងណាមួយនៃរាងកាយនោះ អ្នកគួរស្វែងយល់ពីវិធីការពារផង។

    ទាំងនេះជាវិធីល្អៗដែលអ្នកអាចអនុវត្តដើម្បីកាត់បន្ថយ ឬចៀសវាងការរលាក និងកានបន្សល់ទុកនូវស្នាកកន្ទួលក្រហមឬបញ្ហាស្បែកនានាបាន។

    ការលាងសម្អាតបរិវេណដែលអ្នកចង់បករោមនោះ មុនពេលធ្វើការបករោមចេញអ្នកគួរតែងូតទឹកក្ដៅអន់ៗលាងសម្អាតកោសិកាស្បែកចាស់ៗ និងកខ្វក់ចោលចេញជាមុនសិន ហើយជូតឲ្យស្ងួតល្អដើម្បីភាពងាយស្រួលក្នុងការបករោម និងមិនមានបញ្ហាកន្ទួលក្រហម។

    ការបកម្ដងបន្ដិច និងថ្នមៗ ប្រសិនបើអ្នកមិនមានជំនាញ ឬក៏ធ្វើវាដោយខ្លួនឯងនោះវាពិបាកណាស់ក្នុងការមកម្ដងឲ្យច្រើន អ្នកគួរព្យាយាមបកបន្ដិចម្ដងៗល្អជាង។

    លាបផលិតផលការពារពីការរលាក មិនថាដោយសារការកោរោម ឬក៏ការបករោមឡើយ វាជាវិធីដ៏ល្អបំផុតក្នុងការការពារពីបញ្ហាស្បែកទាំងនោះ។

    ប្រសិនបើអ្នកនៅតែមានបញ្ហាទៀតនោះ ប្រហែលជាការបករោមមិនមែនជាជម្រើសដ៏ល្អសម្រាប់ប្រភេទស្បែករបស់អ្នកឡើយ។ មានវិធីនឹងផលិតផលច្រើនណាស់ក្នុងការដករោមចេញពីកន្លែងដែលអ្នកចង់បានយ៉ាងងាយស្រួល។ ប៉ុន្តែបើអ្នកមិនមានបញ្ហាស្បែកទេ វិធីទាំងបីខាងលើនេះអាចជួយការពារអ្នកបាន និងធ្វើឲ្យស្បែករបស់អ្នកនៅតែរលោងស្រស់ស្អាត៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV