*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ចង្កេះតូចមិនបាច់ហាត់ប្រាណដោយវិធីសាស្ត្រនេះ

  • ចង់បានចង្កេះតូចមួយក្តាប់ ចាំបាច់ហត់ទៅហាត់ប្រាណនាំហត់ធ្វើអ្វី ភេសជ្ជៈ៤ប្រភេទនេះជួយបាន។

    ​ទឹក​ក្រូច​ឆ្មា៖ ​ទឹក​ក្រូច​ឆ្មា​ផ្តល់​វីតាមីន C ​ដែល​ជួយ​​ដុត​កម្លោច​កម្រិត​កោសិកា ​​បំផ្លាញ​ខ្លាញ់​នៅបរិវេណ​ចង្កេះ ដែល​មិន​ងាយ​ឲ្យ​ធាត់​ឡើយ។ ​លើស​ពី​នេះ ​ការសិក្សា​បាន​បង្ហាញ​ថា រាង​កាយ​សម្បូរ​ដោយ​វីតាមីន C ​នឹង​មិន​ងាយ​ធាត់​ឡើយ ពិសេស​​មុន​ពេល​ចូល​គេង ​នឹង​ពង្រឹង​ប្រព័ន្អ​ភាព​ស៊ាំ ​ជួយ​សម្រួល​ស្មារតី ​កាត់​បន្ថយ​​ការ​ហើម​​ពោះ ​ជួយ​ឲ្យ​គេង​លក់​ស្រួល។ ​

    ​ទឹក​ត្រសក់៖ វា​ផ្ទុក​កាឡូរី​ទា​ប​បំ​ផុត ​ដែល​ល្អសម្រាប់​ការ​មិន​ងាយ​ឡើង​គីឡូ ​សម្បូរ​ជាតិ​ទឹក និង​កាក​សសៃ ​។ ​ពិសេស ​នៅពេល​ផឹក​ពេល​​ល្ងាច ជួយ​ឲ្យ​ប្រព័ន្ធ​មេតា​បូលីសឹម​សកម្ម ​ដុត​​កម្លោច​កាឡូរី ​ធ្វើ​ឲ្យមាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត ​ដែល​ជួយ​ឲ្យ​អ្នក​ហូប​អាហារ​ពេល​​ល្ងាច​បាន​តិច។

    ទឹក​ខ្ញី៖ ខ្ញី​ផ្ទុក​ដោយ​ Gingerol ​ដែល​ជួយ​បង្កើន​កម្រិត PH ​ក្នុង​ក្រពះ ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ​និង​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​រាង​កាយ​ផង​ដែរ។ ​លើស​ពី​នេះ ​វា​ជួយរារាំង​អរម៉ូន​ខ្លាញ់ ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើស​ក្នុង​ពោះ ​និង​ជម្រុញ​ប្រព័ន្ធ​រំលាយ​អាហារឲ្យ​ដំណើរ​ការ​យ៉ាង​មាន​ប្រសិទ្ធភាព។

    ទឹក​ផ្លែ​ក្រូច​ថ្លុង៖ ផ្លែ​ឈើ​នេះ មាន​ប្រសិទ្ធភាព​ជួយ​សម្រួល​ដល់​ការ​បន្ទោរ​បង់ សម្រួល​សសៃ​ឈាម សម្រក​ទម្ងន់​បាន​ល្អ យោង​តាម​ការសិក្សា​បង្ហាញ​ថា ​ផឹក​ទឹក​ក្រូច​ថ្លុង​រយៈពេល 12 សប្តាហ៍ អ្នក​អាច​ស្រកគីឡូ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ​លើស​ពី​នេះ ​ក្រូច​ថ្លុង​ផ្ទុក​ដោយ​វីតាមីន C ​ដែល​ជួយ​កាត់​បន្ថយ​​​ស្នាម​អុជ​ខ្មៅ និង​ធ្វើ​ឲ្យស្បែក​ភ្លឺ​ថ្លា៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV