*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

រូបមន្តធម្មជាតិម៉ាសដំឡូងបារាំងធម្មជាតិ ជួយមុខស និង បំបាត់ស្នាម

  • ជា​ទូទៅ ធ្លាប់​តែ​ឃើញ​គេ​ប្រើ​ប្រាស់​ដំឡូង​បារាំង​ជា​គ្រឿង​ផ្សំ​សម្រាប់​ធ្វើ​ម្ហូប តែ​​ថ្ងៃ​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​ជូន​មិត្ត​នារី​ពី​វិធី​ប្រើ​ប្រាស់​វា​សម្រាប់​ធ្វើ​ម៉ាស​បិទ​មុខ​ថែរក្សា​សម្រស់​វិញ​ម្ដង។

    គ្រឿងផ្សំដែលអ្នកត្រូវការមាន ដំឡូងបារាំង​ ១​មើម ទឹក​ឃ្មុំ​ ១ ស្លាបព្រាបាយ និងទឹក​ដោះ​គោ​ជូរ ១ កំប៉ុង។

    ចំពោះវិធី​ធ្វើវិញគឺអ្នកត្រូវ  ចិត​ដំឡូង​បារាំង​ជា​ ៣​ទៅ​៤ កំណាត់ រួច​ដាក់​ស្ងោរ​ឲ្យ​​សាច់​ដំឡូង​ទន់​ល្មម។ ជំហាន​បន្ទាប់​អ្នក​ត្រូវ​កិន​ដំឡូង​បារាំង​ដែល​ស្ងោរ​រួច​ឲ្យ​ម៉ត់​ល្អ បន្ទាប់​មក​ចាក់​យ៉ាអួ​ចូល​ល្បាយ​ប្រមាណ ១ កំប៉ុង និង ទឹក​ឃ្មុំ​ ១ ស្លាបព្រាបាយ​។ កូរ​គ្រឿង​ផ្សំ​ទាំង ៣ ចូល​គ្នា​ឲ្យ​សព្វ រហូត​ទទួល​បាន​ម៉ាស​ដែល​មាន​ល្បាយ​ខាប់​ល្មម​សម្រាប់​ធ្វើ​ការ​លាប​លើ​ផ្ទៃ​មុខ។ រក្សា​ម៉ាស​ទុក​ក្នុង​ទូទឹកកក​​​ឲ្យ​ត្រជាក់​បន្តិច សឹម​យក​មក​ប្រើ​ប្រាស់។

    សម្រាប់វិធីប្រើគឺអ្នកត្រូវ​លាង​សម្អាត​ផ្ទៃ​មុខ​ឲ្យ​បាន​ស្អាត​ជា​មុន​សិន រួច​យក​ម៉ាស​ដែល​បាន​ក្លាស្សេ​ទុក​ យក​មក​លាប​ពេញ​ផ្ទៃ​មុខ និង ក ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ទាំង​ព្រម​​​​។ អប់​ម៉ាស​ទុក​លើ​មុខ​ឲ្យ​ស្ងួត ប្រមាណ​​ពី ១០​ទៅ ១៥​នាទី សឹម​លាង​មុខ​ចេញ​ជា​ការ​ស្រេច។

    ​អត្ថប្រយោជន៍​នៃ​ម៉ាស​ដំឡូង​បារាំង​គឺវាអាចជួយ​បំបាត់​ស្លាក​ស្នាម​នៅ​លើ​មុខ​ ជួយ​ឲ្យ​មុខ​ស​ ម៉ត់ និង​មាន​សំណើម​ បំបាត់​បញ្ហា​ស្បែក​ស្រអាប់ ឬ​ស​មិន​ស្មើ​គ្នា ជួយ​ព្យាបាល​ស្នាម​អុជ​​ខ្មៅ និង​ ធ្វើ​ឲ្យ​ស្បែក​មុខ​តឹង​ណែន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV