*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ស្បែកក្លៀកឲ្យស និងបំបាត់ស្នាមគ្រើមដោយម៉ាសធម្មជាតិនេះ

  • មិត្តនារីៗជាច្រើនណាស់ដែលកំពុងតែភ័យខ្លាចចំពោះការស្លៀកពាក់ ជាពិសេសអាវវាល និងរ៉ូបវាលក្លៀកដោយសារតែបញ្ហាក្លៀកខ្មៅ ស្បែកគ្រើមមិនស្អាត។ សម្រាប់បញ្ហាបែបនេះ មិនមែនទើបតែកើតឡើងនោះទេ ដោយសារតែត្រូវនឹងពន្លឺព្រះអាទិត្យខ្លាំងពេក ការប្រតិកម្មជាមួយការប្រើប្រាស់គ្រឿងសម្អាងគ្មានគុណភាព បណ្តាលឲ្យស្បែកក្រោះខូច។ ប៉ុន្តែ កុំបារម្ភ យើងមានវិធីព្យាបាលដោយខ្លួនឯងយ៉ាងសាមញ្ញដែលអ្នក អាចអនុវត្តបាននៅផ្ទះដោយខ្លួនឯងបាន ដើម្បីឲ្យក្លៀក ស និងបំបាត់ស្នាមគ្រើមលើស្បែកក្លៀក ត្រឡប់មកមានសភាពភ្លឺថ្លា ឡើងវិញបាន។

    យើងខ្ញុំសូមណែនាំពីរបៀបធ្វើម៉ាសផ្សំពីគ្រឿងធម្មជាតិអប់ស្បែកក្លៀកឲ្យស បំបាត់ស្នាមគ្រើមស្បែកក្លៀកងាយៗ ចំណាយលុយតិច ត្រឹម ប្រើប្រាស់ដែលមាននៅក្នុងផ្ទះ។ អ្នកអាចអនុវត្តម៉ាសនេះរយៈ ៣ ទៅ៤ដង ក្នុងមួយសប្តាហ៍ នោះបញ្ហាក្លៀកខ្មៅនឹងប្រសើរឡើងភ្លាមៗ គួរជាទីគាប់ចិត្ត។

    បៀបធ្វើម៉ាសអប់ស្បែកក្លៀកបែបធម្មជាតិគឺអ្នកត្រូវការគ្រឿងផ្សំដូចជា ថ្នាំដុសធ្មេញ ម្សៅ Baking Soda ទឹកឃ្មុំធម្មជាតិស្រស់ និងផ្លែក្រូចឆ្មារចិតចំណិត។

    ចំពោះរបៀបលាយលាបលើស្បែកក្លៀកគឺដោយគ្រាន់តែអ្នកប្រើគ្រឿងទាំង៤ មុខលាយបញ្ចូលគ្នាហើយ លាបលើស្បែកក្លៀកទុកចោល ១០-១៥នាទី រួចលាងសម្អាតនិងទឹកស្អាតជូតឲ្យស្ងួត ហើយអាចប្រើជាមួយឡេជំនួយស្បែកក្លៀក ឬសារ៉ូបន្ថែមបានកាន់តែល្អ។

    នៅពេលដែលលាបម៉ាសអប់ស្បែកក្លៀក តាមវិធីផ្សំពីធម្មជាតិនេះ សូមកុំប្រើកម្លាំងដៃធ្ងន់ៗ ឬជូតខ្លាំងៗនៅលើស្បែកក្លៀក គឺគ្រាន់តែយកល្បាយម៉ាសមកលាបថ្នមៗ លើស្បែកក្លៀក ឬយកសំឡីមកដាក់ទ្រាប់ប្រើជាមួយក៏បាន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV