*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើម៉ាសរមៀតនេះនឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ស្បែក?

  • ម៉ាស់​ធម្មជាតិ មាន​របៀប​លាយ និង​តួនាទី​ផ្សេងៗ​គ្នា​​ចំពោះ​​ស្បែក​មុខ​​ អាស្រ័យ​ទៅ​លើ​គ្រឿង​ផ្សំ ដែល​អ្នក​បាន​ជ្រើស​រើស។ សម្រាប់​អ្នក​ដែល​ចង់​បាន​សាច់​​​ស​ ភ្លឺ​ថ្លា មាន​សុខភាព​​​ល្អ គួរ​​ស្វែង​​​រក គ្រឿង​ផ្សំ ​៣​ មុខ​ខាង​ក្រោម​នេះ មក​​លាយ​​បញ្ចូល​គ្នា​ និង​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​​តាម​​វិធី​​ណែនាំ។

    គ្រឿង​ផ្សំ​​ មាន​ដូច​ជា ម្សៅ​​រមៀត​សុទ្ធ ១​​ស្លាបព្រា​​បាយ យ៉ាអួរ​​គ្មាន​​ជាតិ​​ស្ករ ​កន្លះ​ពែង និង ទឹក​ឃ្មុំ ១​​ស្លាបព្រា​​​កាហ្វេ។

    សម្រាប់របៀប​​​​ធ្វើវិញគឺអ្នកត្រូវចាក់​​គ្រឿង​​ផ្សំ​​ ៣ ​​មុខ​នេះ​​ចូល​គ្នា​​​នៅ​ក្នុង​ចាន​​ស្អាត បន្ទាប់​មក​​កូរ​​រហូត​​ដល់​​សព្វ​ល្អ​ មាន​​ល្បាយ​ខាប់​ល្មម ​រួច​សឹម​​យក​ទៅ​​​​លាប​លើ​មុខ​​​​​ ទុក​​ចោល​​១៥​ នាទី​ទើប​​លាង​​ទឹក​​ចេញ​។ ម៉ាស់​​រមៀត​នេះ​គួរ​​ធ្វើ​​នៅ​ពេល​​យប់​​មុន​​ពេល​ចូល​គេង ទើប​ទទួល​បាន​ប្រសិទ្ធភាព​​​​​​​ខ្ពស់។

    មុន​ពេល​​​​យក​ម៉ាស់​មក​លាប​លើ​មុខ​​ គួរ​លាង​មុខ​​​ជាមួយ​នឹង​​ហ្វូម​ឲ្យ​បាន​ស្អាត​ល្អ ដោយ​​​ធ្វើ​​ការ​​​​ដុស​ម៉ាស្សា​​​​​ថ្នមៗ ដើម្បី​​ជម្រុះ​​កោសិកា​​ចាស់ៗ​ចេញ​ពី​ស្បែក​មុខ និង​ជួយ​ឲ្យ​ឈាម​រត់​​ស្រួល។ ​ម៉ាស​​រមៀតនេះក៏ជួយ​​ឲ្យ​សាច់​មុខ​ទន់​​ស​ថ្លា ឃើញ​ប្រសិទ្ធភាព​ពិតៗតែម្តង៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV