*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

សូមប្រាប់ថា រូបមន្តខាងក្រោមនេះ ធ្វើអោយសក់អ្នកដុះវែងក្រាស់ ដូចជាសក់នារីឥណ្ឌាអញ្ចឹង!

  • តើអ្នកចង់អោយសក់ឆាប់វែង និងដុះបានក្រាស់ដែរទេ? ការមានសក់វែង ក្រាស់ឃ្មឹក គឺជាអ្វីដែលនារីគ្រប់រូបប្រាថ្នាចង់បាន ព្រោះវាពិតជាធ្វើអោយពួកនាងមានភាពទាក់ទាញ។

    ជាការពិត នារីឥណ្ឌាពិតជាមានសក់ក្រាស់ និងវែងល្អណាស់ យើងជឿថាអ្នកក៏ចាប់អារម្មណ៏ឃើញថាអីញ្ចឹងដែរ។

    បើអ្នកពិតជាចង់បានសក់វែងក្រាស់បែបនេះ យើងខ្ញុំសូមណែនាំរូបមន្តពិសេសពីឥណ្ឌា ដែលអ្នកអាចធ្វើវាបាន និង ទទួលបានលទ្ធផលយ៉ាងល្អ។

    តើរូបមន្តទាំងនោះមានអ្វីខ្លះទៅ?

    អប់សក់ជាមួយប្រទាលកន្ទុយក្រពើ ៖  កាត់ប្រទាលកន្ទុយក្រពើពីរ ឬបីសន្លឹក បន្ទាប់មកចិតសំបកអោយស្អាត រួចច្របាច់ ឬយកស្លាបព្រាកិនរហូតដល់ម៉ដ្ឋច្រោះយកទឹក។ អ្នកត្រូវយកទឹករបស់វាទៅម៉ាស្ស៉ានៅគល់សក់ដើម្បីអោយជ្រាបចូលក្នុងឬសសក់។ ទុកចោលហោចណាស់ក៏ពីរម៉ោងដែរ ហើយលាងក៏បានដោយមិនដាច់ប្រើសាប៊ូកក់សក់ទេ។

    បន្ថែមប្រ៉ូតេអ៊ីនដល់ស្បែកក្បាលដោយពងទាស៖ យកពងទាពីរគ្រាប់ ហើយគោះយកតែផ្នែកស និងវ៉ៃអោយបែក ហើយយកទៅម៉ាស្ស៉ាស្បែកក្បាល។ ដើម្បីអោយកាន់តែមានប្រសិទ្ធភាពអ្នកអាចរុំសក់ជាមួយនឹងមួកផ្លាស្ទិកប្រហែលជា២០នាទី បន្ទាប់មកលាងចេញជាមួយទឹកធម្មតា។

    លាងសក់ជាមួយនឹងទឹកខ្មេះប៉ោម៖  កក់សក់របស់អ្នកអោយស្អាត។ ជំនួសដោយការប្រើក្រែមបន្ទន់សក់ អ្នកត្រូវប្រើទឹកខ្មេះប៉ោមវិញ ហើយមិនបាច់លាងចេញទេព្រោះទឹកខ្មេះប៉ោមគ្មានក្លិនផ្សារដូចទឹកខ្មេះធម្មតាឡើយ។

    អនុវត្តន៍ប៉ុន្មានវិធីខាងលើនេះ សក់របស់និងដុះក្រាស់ ហើយវែង រហូតអ្នកភ្ញាក់ផ្អើលជាមិនខាន៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV