*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ឧស្សាហ៍ជាប់ចង្កេះញឹកញាប់មែនទេ? វិធីទាំងនេះអាចជួយបាន

  • តើជាញឹកញាប់ អ្នកតែងតែជួបប្រទះអាការនៃការជាប់ ឬឈឺចង្កេះនេះ? តើអ្នកធ្វើដូចម្តេចខ្លះ ដើម្បីឱ្យវាបាត់ទៅវិញ? តើជាប់ចង្កេះបែបណា ដែលអ្នកគួរទៅជួបគ្រូពេទ្យ?

    ជាទូទៅ អ្នកតែងតែកត់សម្គាល់ឃើញថា ការរងរបួសបន្ទាប់ពីលេងកីឡា ការហ្វឹកហាត់លើសកម្រិត និងឧបទ្ទវហេតុផ្សេងៗ សុទ្ធតែអាចបង្កឱ្យអ្នកមានអាការជាប់ចង្កេះកើតឡើងញឹកញាប់ ដែលវាហាក់ធ្វើឱ្យអ្នកពិបាកធ្វើចលនា ឬមិនអាចឱនចុះក្រោមបាន។ តែអ្នកមានដឹងទេថា សកម្មភាពប្រចាំថ្ងៃរបស់អ្នក សូម្បីតែការអង្គុយក៏រួមចំណែកឱ្យអ្នកជាប់ចង្កេះនេះដែរ។

    ក្រៅពីនេះក៏មានករណីផ្សេងទៀតដែលជាមូលហេតុបង្កឱ្យអ្នកជាប់ចង្កេះ ដែលអ្នកប្រហែលជាពុំបានដឹងនោះរួមមាន សម្ពាធ ការអង្គុយយូរ ឬខុសបែបបទ ជាប់សសៃត្រង់ចង្កេះ សាច់ដុំចង្កេះមិនដំណើរការ បញ្ហារលាកសន្លាក់ចង្កេះ លើសទម្ងន់ ស្ត្រេស អាយុច្រើនដែលធ្វើឱ្យមានការប្រែប្រួលនៅទីតាំងចង្កេះ និងមានជំងឺលើសរីរាង្គខាងក្នុងដែលអ្នកមិនដឹងខ្លួនជាដើម។

    តើខ្ញុំគួរធ្វើអ្វីទើបអាចកាត់បន្ថយអាការជាប់ចង្កេះ? ការស្អំដោយកម្តៅ ឬទឹកកកដោយខ្លួនឯងនៅលើចង្កេះដែលឈឺជាប្រចាំ រួមជាមួយនឹងការម៉ាស្សា អាចជួយឱ្យអាការនេះបានប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏អាចបញ្ជៀសខ្លួនពីអាការជាប់ចង្កេះយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែអនុវត្តតាមគន្លឹះដូចជា៖

    ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់

    រក្សាតុល្យភាពអាហារដែលអ្នកបរិភោគ

    រក្សាទម្ងន់ឱ្យសមស្របនឹងរាងកាយរបស់អ្នក

    រក្សាការហាត់ប្រាណជាប្រចាំ និងទៀតទាត់

    កម្តៅសាច់ដុំជានិច្ចមុនពេលចាប់ផ្តើមហាត់ប្រាណ

    អនុវត្តឥរិយាបទល្អក្នុងការដេក ដើរ ឈរ អង្គុយ

    ប្រើប្រាស់ឧបករណ៍ទ្រឆ្អឹងខ្នងរបស់អ្នកជាប្រចាំពេលអ្នកអង្គុយ

    ដាក់ខ្នើយកល់ក្រោមជង្គង់របស់អ្នកពេលគេង

    ហាត់ប្រាណជើងហោចណាស់ ២ ដងក្នុងមួយថ្ងៃបើអ្នកសម្រាកលើគ្រែ

    ពាក់ស្បែកជើងដែលមានផាសុកភាពដល់ជើងរបស់អ្នក

    ងើបឈរ និងធ្វើចលនាយ៉ាងហោចណាស់៥នាទីរាល់១ម៉ោងម្តងបើអ្នកត្រូវអង្គុយធ្វើការយូរ

    ចៀសវាងពីការអង្គុយគងជើង

    ចៀសវាងលើកវត្ថុធ្ងន់ៗ

    ឈប់ញ៉ាំស្រា ឬជាតិអាល់កុល

    បញ្ឈប់ការជក់បារីដើម្បីសម្រួលដល់លំហូរឈាម បង្កើនអុកស៊ីសែន និងអាហារទៅកាន់ជាលិកានៃឆ្អឹងចង្កេះរបស់អ្នក។

    តើអាការជាប់ចង្កេះបែបណាទើបខ្ញុំគួរទៅជួបគ្រូពេទ្យ? ក្នុងករណីធ្ងន់ធ្ងរមួយចំនួនតម្រូវឱ្យអ្នកជួបជាមួយគ្រូពេទ្យឱ្យបានឆាប់រហ័សប្រសិនបើអាការជាប់ចង្កេះរបស់អ្នក ពុំធូរស្បើយក្នុងរយៈពេល២ទៅ៣សប្តាហ៍ ឈឺខ្លាំងនៅទោះបីហាត់តាមការណែនាំក៏ដោយ អាការជាប់ចង្កេះរបស់អ្នកហាក់ដេញរហូតដល់ជើងនិងករណីចង្កេះដែលជាប់នោះមានឡើងហើមខុសធម្មតា៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV