*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើលោកអ្នកដឹងទេថា ការញ៉ាំបង្អែមភ្លាមៗក្រោយបាយថ្ងៃត្រង់ឫបាយពេលល្ងាចមិនល្អសំរាប់សុខភាព?

  • នៅក្នុងអាហារទាំង៣ពេល ព្រឹក ថ្ងៃត្រង់ ល្ងាច គឺមានបាយឫគុយទាយដែលសំបូរកំហាប់ជាតិស្ករខ្ពស់រួចទៅហើយ បើសិនយើងបន្ថែមជាបង្អែមឫភេសជ្ជៈមានជាតិផ្អែមពីលើទៀតគឺធ្វើអោយកំហាប់ជាតិក្នុងឈាមក្នុងអាហារមួយពេលៗខ្ពស់មែនទែនដែល​ បង្ករអោយលំពែងបង្ខំចិត្តធ្វើការខ្លាំងជាងមុនដើម្បីបញ្ចេញអាំងស៊ុយលីនរុញកំហាប់ជាតិស្ករដែលខ្ពស់ក្នុងឈាមចូលអោយផុតទៅក្នុងកោសិកា ។

    យ៉ាងណាមិញ បើទំលាប់នៃការហូបចុកដដែលៗបែបនេះរយៈពេលយូរនោះលំពែងមិនអាចស៊ូរទ្រាំក៏នាំអោយលំពែងខ្សោយនាំអោយការបញ្ចេញអាំងស៊ុយលីនក៏ខ្សោយ នាំអោយស្ករមិនអាចចូលទៅក្នុងកោសិកាបានល្អក៏អណ្តែតពាសវាលពាសកាលក្នុងសសៃឈាមនាំអោយកើតជាជំងឺទឹកនោមផ្អែម និង មានជំងឺមេតាបូលិសផ្សេងៗទៀតជាច្រើនមកជាមួយដូចជាជំងឺធាត់ ជំងឺខ្លាញ់កកក្នុងថ្លើម ជាដើម។

    យើងអាចពិសារបង្អែមបានប៉ុន្តែត្រូវពិសារអោយឃ្លាតឆ្ងាយពីអាហារយ៉ាងតិច២ម៉ោងឡើងលើដើម្បីធានាថាមិនមានកំហាប់ជាតិស្ករជាន់គ្នាដែលបានមកពីបាយឫគុយទាវឫនំបញ្ចុកឫតាំងហ៊ុន ។ មិនមែនមាននយ័ថាមិនអោយពិសារបង្អែមនោះទេ តែត្រូវចេះពិសារអោយត្រូវកាលត្រូវវេលាទើបមិនបង្ករទៅជាជំងឺបាន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV