*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើបុរសៗគួរទុកពុកមាត់ពុកចង្ការដែរឬទេ?

  • ការទុកពុកមាត់ និងពុកចង្កាវែងខុសពីធម្មតា ជាចំណង់ចំណូលចិត្តរបស់បុរសៗ ទៅតាមការចង់បានរបស់ពួកគេ ប៉ុន្តែវាក៏បានផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិផងដែរ។

    យោងតាមការ​សិក្សា​បាន​បង្ហាញ​ថា ពុកមាត់​អាច​ការពារ​ម្ចាស់​របស់​វា​ពី​កាំរស្មី UV ដែល​មាន​គ្រោះថ្នាក់ រហូត​ដល់​ទៅ ៩៥ ភាគរយ។ ពុកមាត់ នឹង​មិន​អាច​ការពារ​ពន្លឺ​ព្រះអាទិត្យ​បាន​ឡើយ ប៉ុន្តែ​វា​អាច​ទប់​ស្កាត់​កាំរស្មី UV បាន។ ចំណែកឯរោមមុខ ​អាច​ជួយ​ការពារ ប្រឆាំង​នឹង​ជំងឺ​មហារីក​ស្បែក និង​ផ្លាស់ប្ដូរ​ ទម្រង់​មុខ របស់​អ្នក​ទៀត​ផង។

    ទោះជាយ៉ាងណាក្តី ពុកចង្កា និងពុកមាត់ច្រើនពេក ក៏អាចបណ្តាលឱ្យឆ្លងជំងឺស្បែក និងបាក់តេរីទៅអ្នកដទៃ តាមរយៈការថើប ប៉ះពាល់ ឬសកម្មភាពនានានា ដែលធ្វើឱ្យមានភាពងាយស្រួលសម្រាប់បាក់តេរីរស់នៅ ព្រមទាំងវិវត្តខ្លួនរបស់ពួកវាកាន់តែលឿន។

    ចំពោះការទុកពុកមាត់ ពុកចង្កាបុរសៗនេះ ត្រូវបានអ្នកជំនាញព្រមានថា វាជាជម្រកនៃរាប់ពាន់បាក់តេរី ដែលបង្កគ្រោះថ្នាក់។

    ជាពិសេស សម្រាប់អ្នកដែលមានទម្លាប់ស្បូតពុកចង្កា គឺបាក់តេរីអាចផ្លាស់ទីងាយស្រួលតាមរយៈដៃទៅមាត់ និងមុខ ហើយអាហារមួយចំនួននៅជាប់នឹងពុកចង្ការនៅពេលបរិភោគ ដែលបណ្តាល​ឱ្យមានក្លិនមិនល្អផងដែរ។

    តាមការពិសោធន៍ បានបង្ហាញថា បើទោះបីជាពុកចង្កានេះស្អាតក៏ដោយ ក៏ប៉ុន្តែបាក់តេរី ដែលនៅរស់រានមានជីវិត និងអាចឆ្លងទៅមនុស្សផ្សេងទៀត៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV