*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទាំងនេះជាវិធីដែលអ្នកអាចព្យាបាលពងបែកមាត់ដោយខ្លួនឯងបាន

  • ពងបែកមាត់ភាគច្រើន កើតឡើងនៅក្នុងមាត់ ឬតំបន់ជិតមាត់ ។ ពងបែក ដែលមានដោយ ទឹករាវនេះ អាចធ្វើឲ្យអ្នករលាកមាត់ខ្លាំង វាអាចនឹងបង្ករគ្រោះថ្នាក់បើសិនជាទុកវាចោល ដោយមិនអើពើពីវិធីព្យាបាលទេ។

    មូលហេតុដែលបណ្ដាលឲ្យមានពងបែកមាត់ដូចជា ស្ដ្រេស ផ្ដាសាយ ប្រតិកម្មទៅនឹងអ្វីមួយ ក្ដៅខ្លួនខ្លាំង ប្រតិកម្មអាហារ នៅក្រោមកម្ដៅថ្ងៃខ្លាំងជាដើម។

    ក្នុងករណីធ្ងន់មួយចំនួន វានឹងមានការឈឺចាប់ខ្លាំង ដូច្នេះអ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីដឹងអំពីមូលហេតុ និងរកវិធីព្យាបាល ដែលសមស្រប។

    ទោះជាយ៉ាងណាក្តី ក្នុងករណីស្រាល ពងបែកមាត់នេះ ក៏អាចបណ្តាលឱ្យមានការឈឺចាប់ដល់អ្នកដូចគ្នា។ តែសូមកុំបារម្ភ ខាងក្រោមនេះ គឺជាវិធីព្យាបាលដ៏សាមញ្ញមួយចំនួន ដើម្បីព្យាបាលបញ្ហាពងបែកមាត់បានប្រកបដោយប្រសិទ្ធភាព។

    បរិភោគអាហារ ដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំ ដូចជា ខ្ញី អាល់ម៉ុង ស្ពៃ សុទ្ធតែជាបន្លែសម្បូរទៅដោយ ភ្នាក់ងារប្រឆាំងបាក់តេរី ដែលអាចកម្ចាត់ពងបែកមាត់ យ៉ាងមានប្រសិទ្ធភាព។

    ខ្ទឹមស ឆៅ ខ្ទឹមស គឺជាថ្នាំផ្សះពីធម្មជាតិ ដែលមានប្រយោជន៍យ៉ាងខ្លាំង ក្នុងការព្យាបាលពងបែកមាត់ក្នុងរយៈពេល ត្រឹមតែមួយយប់។ ទោះជាយ៉ាងណា អ្នកចាំបាច់ត្រូវប្រាកដថា អ្នកមិនមានប្រតិកម្មជាមួយនឹងខ្ទឹមស  មុននឹងសាកល្បងវិធីមួយនេះ។

    ក្រូច ក្រូចឆ្មារ ក៏មានប្រសិទ្ធភាពក្នុងការព្យាបាល ពងបែកមាត់ផងដែ ដោយចំណាយពេល ត្រឹមមួយយប់ ប៉ុណ្ណោះ។

    ទទួលទាន យ៉ាអួ និងឈីស  វិធីដ៏ពេញនិយមមួយទៀត ក្នុងការព្យាបាល ពងបែកមាត់ គឺការទទួលទានយ៉ា អួ ឬឈីស។ លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងបាក់តេរីរបស់អាហារទាំងពីរមុខខាងលើ អាចជួយបន្ថយការ រលាក និងអារម្មណ៍ ក្រហល់ក្រហាយ ដែលបណ្តាលមកពីពងបែកមាត់៕

  • អត្ថ​បទ​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV