*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ទាំងនេះជាវិធីធម្មជាតិដែលស្ត្រីពពោះអាចបំបាត់អាការៈចាញ់កូនបាន

  • ការចាញ់កូនបណ្តាលស្ត្រីពពោះមួយចំនួនចង្អោរ ឬក្អួត និងមិនស្រួល​ក្នុងខ្លួន។ ការចាញ់កូន​តិចតួច​មិនបណ្តាលឱ្យម្តាយ ឬកូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ តែបើចាញ់កូនខ្លាំង​អាចបណ្តាល​ឱ្យ​ខ្វះសារធាតុចិញ្ចឹម និងបាត់បង់អេឡិចត្រូលីត។ ដូច្នេះដើម្បីជួយបន្ធូរអាការៈ​ចាញ់កូន ស្ត្រីកំពុងពពោះ ​គួរញុំាអាហារ និងភេជ្ជៈណាខ្លះ?

    ស្ត្រីពពោះភាគច្រើន​ចាញ់កូនដោយសារការ​កើន​ឡើង​នៃអ័រម៉ូនក្នុងអំឡុងពេលពពោះ។ ជាទូទៅស្ត្រីពពោះអាចមានអាការៈចាញ់កូននៅសប្តាហ៍ទី ៥ ឬទី៦ នៃ​ការមានផ្ទៃពោះ ហើយ​អាច​ចាញ់ខ្លាំងនៅអំឡុងប្តាហ៍ទី ៩ តែបន្ទាប់ពីសប្តាហ៍ទី ១២ ឬសប្តាហ៍ទី ១៦ ស្ត្រី​មួយ​ចំនួនអាចបាត់ចាញ់កូនដោយឯកឯង។ ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីពពោះ ១៥%-២០% អាចបន្តចាញ់កូនរហូតដល់ត្រីមាសទី ៣ ហើយ ៥% ទៀតអាចចាញ់កូនរហូតដល់ពេលសម្រាល។ ខាងក្រោមនេះជាអាហារ និងភេជ្ជៈមួយចំនួនដែលអាចជួយកាត់បន្ថយអាការៈចាញ់កូនបាន។

    ខ្ញី៖ ​ខ្ញី និងក្លិនរបស់​ខ្ញីអាចជួយបំបាត់អាការៈ​ចាញ់កូនបាន។ លើសពីនេះទៅទៀត​ ខ្ញីក៏អាចជួយដល់​ការ​រំលាយអាហារ និងប្រឆាំងនឹងការរលាកក្នុងខ្លួនដែរ។​ ស្ត្រីពពោះ​អាច​ញុំាអាហារដែលមានលាយខ្ញី ឬញុំាតែ​ខ្ញីក៏បាន ប៉ុន្តែមិន​ត្រូវញុំាខ្ញីលើសពី ១០០០ មីល្លីក្រាមក្នុងមួយថ្ងៃទេ ព្រោះអាចបណ្តាល​ឱ្យ​មានផលប៉ះពាល់។ ជាទូទៅការញុំាខ្ញី ២៥០ មីល្លីក្រាម​ក្នុងមួយថ្ងៃអាចជួយបំបាត់អាការៈចាញ់កូនបានហើយ។

    ជីរអង្កាម៖ ជីរអង្កាមមានប្រសិទ្ធភាពក្នុងការកាត់បន្ថយអាការៈចាញ់កូនស្រដៀងនឹងខ្ញីដែរ ហើយអាចធ្វើឱ្យ​ខ្យល់​ដង្ហើមស្រស់ថ្លា និងកាត់បន្ថយអាការៈមិនស្រួលក្នុងពោះទៀតផង។ ស្ត្រីពពោះ អាចញុំា​ជីរ​អង្កាមដោយលាយជាមួយអាហារ ឬញុំាស្ករកៅស៊ូរសជាតិ​​ជីរអង្កាម ឬតែជីរអង្កាមក៏បាន។

    ក្រូចឆ្មារ៖ ក្លិន និងទឹកក្រូចឆ្មារអាចកាត់បន្ថយអាការៈចាញ់កូនបាន។ អ្នកអាច​បន្ថែមទឹកក្រូចឆ្មារចូលអាហារ ឬញុំាទឹកក្រូចឆ្មារលាយទឹកក្តៅឧណ្ហៗក៏បាន។ ប្រសិនបើអ្នកឈឺក្រពះ ហើយមិនអាចញុំា​ទឹក​ក្រូច​ឆ្មារបាន អ្នកអាចហិតក្លិនសម្បកក្រូចឆ្មារក៏បាន។

    អាហារសម្បូរប្រូតេអ៊ីន៖ តាមការសិក្សាបានឱ្យដឹងថាការមានជាតិស្ករក្នុងឈាមទាបអាចបង្កឱ្យមា​នការចាញ់កូនកាន់តែខ្លាំង។ ជាទូទៅអាហារដែលផ្ទុកប្រូតេអ៊ីនខ្ពស់ត្រូវការពេលយូរក្នុងការរំលាយ។ ដូច្នេះការញុំាអាហារសម្បូរប្រូតេអ៊ីនអាច​ជួយ​កាត់បន្ថយអាការៈចាញ់កូនរបស់អ្នកបានដោយការពារក្រពះ និង​ផ្លូវរំលាយអាហារម៉ាក់ៗពីភាពតានតឹងដែលគ្មានអាហារ។ អាហារសម្បូរទៅដោយប្រូតេអ៊ីនមានដូចជាគ្រាប់ផ្លែឈើ ស៊ុត សណ្តែក សាច់សុទ្ធ សាច់ទ្រូងមាន់ ត្រី និងយ៉ាអួរជាដើម។

    អាហារសម្បូរវីតាមីន B6៖ វីតាមីន B6 មិនត្រឹមតែអាចកាត់បន្ថយអាការៈចាញ់កូនទេ ថែមទាំង​ជួយជំរុញការផលិតកោសិកា​ឈាម​ក្រហមទៀតផង។ អាហារសម្បូរទៅដោយវីតាមីន B6 មានដូចជា សាច់សុទ្ធ គ្រាប់​ធញ្ញជាតិ អង្ករ​សម្រូប ផ្លែបឺរ ចេក សារី ត្រី ពោត ការ៉ុត និងគ្រាប់ផ្លែឈើជាដើម។

    អាហារផ្ទុកកាបូអ៊ីដ្រាត៖ អាហារផ្ទុកកាបូអ៊ីដ្រាតរួមមាននំបុ័ង មី បាយ ប៉ាស្តា ដំឡូងបារាំងអាច​ជួយ​កាត់បន្ថយអាកាៈចាញ់​កូន បានដោយសារងាយរំលាយ និង​ធ្វើឱ្យស្ត្រីមានកម្លាំងឆាប់។

    បន្លែ និងផ្លែឈើស្រស់៖ ផ្លែឈើ និងបន្លែស្រស់មិនត្រឹមតែល្អចំពោះមានសុខភាពទេ ថែមទាំងអាចកាត់បន្ថយអាការៈ​ចាញ់កូន​បានទៀតផង ព្រោះសម្បូរទៅដោយ​សារធាតុចិញ្ចឹម និងជាតិសរសៃដែលជួយដល់​ការ​រំលាយ​អាហារ។ ស្ត្រីពពោះគួរញ៉ាំផ្លែឈើដែលសម្បូរជាតិទឹកដូចជា ឪឡឹក ត្រសក់ស្រូវ ប៉ោម សារី ឬ ក្រូចជាដើម​ដើម្បី​បំពេញជាតិទឹក និងគួរចៀសវាងផ្លែឈើដែលមានរសជាតិផ្អែមខ្លាំង ព្រោះ​អាច​បណ្តាល​ឱ្យមានបញ្ហារំលាយអាហារ។

    Set raw healthy food clean eating vegetables source of protein for vegetarians: cucumber, lucerne, zucchini, spinach, basil, green peas, avocado, broccoli, lime on black background, top view

    ពេលចាញ់កូន ស្ត្រីត្រូវញុំាទឹក ឬទឹកដូងឱ្យបានច្រើនដើម្បីកុំឱ្យខ្សោះជាតិទឹកក្នុងខ្លួន និង​ដើម្បី​បំពេញ​អេឡិចត្រូលីតឡើងវិញ និងត្រូវញុំា​អាហារ​ដែលមានរសជាតិសាបៗទើបងាយរំលាយ។ ទោះបី​ជាម៉ាក់ៗមិនឃ្លាន ឬញុំាមិនឆ្ងាញ់ក៏ដោយ ក៏ត្រូវព្យាយាមញុំាដែរ​ដើម្បី​ឱ្យមានកម្លាំង​ទើប​មិនសូវធ្វើទុកដោយសារចាញ់កូន៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV