*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

បងស្រីម្នាក់ប្រាប់ពីវិធីបំបាត់រោមតូចៗលើបបូរមាត់ ប្រើហើយដឹងតែត្រូវចិត្ត

  • រោមតូចៗនៅលើបបូរមាត់ ពុំមែនជាក្ដីប្រាថ្នារបស់សុភាពនារីឡើយ តែវាធ្វើក្ដីកង្វល់ និងអារម្មណ៍អៀនខ្មាស់ខ្លាំងទៅវិញទេ ដែលមើលទៅហាក់ដូចជាមនុស្សប្រុសយ៉ាងអញ្ចឹង។

    ដូច្នេះហើយ ទើបពួកនាងប្រើប្រាស់គ្រប់វិធីដើម្បីបំបាត់រោមពុកមាត់ទាំងនោះ ដូចជា ការបិតបកស្កុត និងដករោមជាដើម។ ប៉ុន្តែវិធីទាំង២យ៉ាងនេះ មិនប្រាកដថា វាមិនដុះមកវិញនោះទេ ហើយម្យ៉ាងទៀត ទោះវាពុំផ្ដល់ការឈឺចាប់ខ្លាំង តែវាក៏ឈឺចាប់ និងប៉ះពាល់សុខភាពផងដែរ ព្រោះការដករោមមិនមែនជារឿងល្អឡើយ។ ខាងក្រោមនេះជា វិធីបែបធម្មជាតិក្នុងការជួយបន្ថយការលូតលាស់នៃរោមតូចៗនៅលើបបូរមាត់ និងជួយជម្រុះរោមទាំងនោះចេញ។

    យកទឹកឃ្មុំ២ស្លាបព្រា​បាយ​ ម្សៅ​ស្រូវ​សាលី​១ស្លាប​បាយ​ ទឹកក្រូច​ឆ្មា​ ២ ​ស្លាបព្រា​កាហ្វេ លាយគ្រឿងផ្សំទាំង៣មុខនេះបញ្ចូលគ្នាកូរឱ្យសព្វ រួចយកវាមកលាបផ្នែកខាងលើបបូរមាត់ ទុកចោល ១៥ នាទី សឹមលាងចេញជាការស្រេច។

    យកស៊ុត​យក​ផ្នែក​ពណ៌ស ស្ករស និង​ម្សៅពោត លាយបញ្ចូលចូលគ្នាកូរឱ្យសព្វ រួចយកមកលាបលើរោមតូចៗនោះ ទុកចោលកន្លះម៉ោង រួចលាងចេញជាមួយទឹកធម្មតាជាការស្រេច។

    យក​ស្ករស និង​ទឹក​ក្រូចឆ្មារ​ លាយបញ្ចូលចូលគ្នាកូរឱ្យសព្វ រួចយកមកលាបលើរោមតូចៗនោះ ទុកចោល១៥នាទី រួចលាងចេញជាមួយទឹកធម្មតាជាការស្រេច។

    យក​ម្សៅ​រមៀត​មួយ​ស្លាបព្រា និង​ទឹកដោះ​គោឆៅ​មួយ​ស្លាបព្រា​កាហ្វេ​លាយ​បញ្ចូល​គ្នាកូរឱ្យសព្វ រួចយកមកលាបលើរោមតូចៗនោះ រួចយកម្រាមដៃមកត្រដុសថ្នមៗដោយដុសបញ្ច្រាស់ទិសរោមរហូតស្ងួត រួចលាងចេញជាមួយទឹកធម្មតាជាការស្រេច។

    គួរបញ្ជាក់ថា អ្នកអាចជ្រើសរើសវិធីណាមួយខាងលើមកអនុវត្តបានបើសិនគិតថាងាយស្រួលសម្រាប់ខ្លួនឯងអនុវត្ត ហើយដើម្បីប្រសិទ្ធភាពខ្ពស់ សូមអ្នកអនុវត្តវិធីណាមួយខាងលើនេះ ឱ្យបានជិត១សប្ដាហ៍ នោះអ្នកនិងឃើញពីលទ្ធផលរបស់វា៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV