*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

វិធីសាស្រ្ត ៤ យ៉ាងជួយព្យាបាលភ្នែកក្រហមដោយខ្លួនឯង

  • សម្រាប់អ្នកដែលតែងតែធ្វើការនៅមុខអេក្រង់កុំព្យូទ័រក្នុងរយៈពេលយូរ ឬចូលចិត្តលេងទូរស័ព្ទច្រើននឹងធ្វើឱ្យភ្នែកឆាប់ឡើងស្រវាំង ឈឺចុករោយ និងឡើងក្រហម។ វាមើលទៅហាក់បីដូចជាបញ្ហាតូចមួយប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយើងធ្វេសប្រហែសមិនបានថែទាំត្រឹមត្រូវទេ វានឹងបណ្ដាលឱ្យកាន់តែធ្ងន់ធ្ងរ ឬអាចឈានដល់មើលលែងឃើញ។ ដូច្នេះថ្ងៃនេះ យើងខ្ញុំនឹងចែកនូវ ៤ វិធីសាស្រ្តជួយព្យាបាលភ្នែកដោយខ្លួនឯង។

    ទី ១៖ ជំហានដំបូងគឺគេផ្ដល់យោបល់ឱ្យជ្រើសរើសទឹកថ្នាំបន្តក់ភ្នែកដើម្បីជួយព្យាបាលភ្នែកក្រហម។ យើងអាចជ្រើសរើសទឹកបន្តក់ភ្នែកសូដ្យូមក្លរួដើម្បីលាងជម្រះក្អែល និងរក្សាភ្នែកឱ្យស្អាត។ ធ្វើបែបនេះ ៥-៦ដងក្នុងមួយថ្ងៃជាមួយបរិមាណសមល្មម បន្ទាប់មកប្រើសម្លីស្អាតមកជូត ប៉ុន្តែសំឡីត្រូវចាំថាសម្លីមួយបន្ទះប្រើបានតែភ្នែកមួយចំហៀងប៉ុណ្ណោះ។

    ទី ២៖ របៀបមួយទៀតគឺយើងត្រូវត្រាំកន្សែងក្នុងទឹកក្តៅឧណ្ហៗ ហើយពួតវាឱ្យស្ងួត បន្ទាប់មកយកកន្សែងមកស្អំលើភ្នែកប្រហែល ១០ នាទី ដើម្បីកាត់បន្ថយភាពមិនស្រួលបានយ៉ាងឆាប់រហ័ស។ សីតុណ្ហភាពខ្ពស់នឹងជួយពង្រីកសរសៃឈាម បង្កើនលំហូរឈាមទៅកាន់ត្របកភ្នែកដើម្បីកាត់បន្ថយការឈឺចាប់ និងរលាក។ ក្នុងពេលជាមួយគ្នានេះ វាក៏អាចបង្កើនបរិមាណប្រេងដែលលាក់នៅលើត្របកភ្នែក និងការពារភ្នែកពីការស្ងួត។ សូមចំណាំថាស្បែកនៅជុំវិញភ្នែកគឺស្តើង និងងាយប្រតិកម្ម ដូច្នេះកុំប្រើទឹកដែលក្តៅពេកព្រោះវាអាចបណ្តាលឱ្យខូច។

    ទី ៣៖ ប្រសិនបើការប្រើកន្សែងក្ដៅមិនមានប្រសិទ្ធភាព យើងអាចធ្វើវិធីសាស្រ្តផ្ទុយដោយយក​កន្សែង​ទៅ​ត្រាំ​ក្នុង​ទឹក​ត្រជាក់ ហើយស្អំលើភ្នែកក៏អាច​ជួយ​សម្រាល​អាការ​ឈឺ​ភ្នែក​បាន​ភ្លាមៗ​ដែរ។ ការ​ស្អំ​កន្សែង​ត្រជាក់​អាច​ជួយ​បន្ថយ​ការ​ហើម​ និងអាការៈ​រមាស់​ដែល​បណ្តាល​មក​ពី​ការ​រលាក​ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ របៀបនៃការប្រើក៏មិនខុសពីកន្សែងក្ដៅប៉ុន្មានដែរ គឺគួរតែប្រយ័ត្នចំពោះសីតុណ្ហភាព។

    ទី ៤៖ សម្រាប់អ្នកដែលមានបញ្ហាភ្នែកក្រហមរ៉ាំរ៉ៃ ហេតុផលមួយក្នុងនោះអាចបណ្ដាលមកពី Contact Lenses ដែលយើងកំពុងប្រើដែរ។ យើងមិនអាចប្រាកដបាន ១០០ភាគរយ នោះទេថាការប្រើប្រាស់ Contact Lenses សុទ្ធតែមានប្រយោជន៍ទាំងអស់នោះទេ។ ជួនកាលការសម្អាតមិនបានត្រឹមត្រូវ ឬប្រើរយៈពេលយូរអាចនឹងបណ្ដាលឱ្យប៉ះពាល់ដល់កែវភ្នែកបានផងដែរ។ ដូច្នេះយើងគួរព្យាយាមផ្លាស់ប្ដូរមកពាក់វែនតាធម្មតាជំនួសឱ្យ Contact Lenses ម្ដងម្កាលគឺជារឿងល្អ ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV