*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើអ្នកដឹងទេថា ឃ្លង់ល្ពៅជាបញ្ហាមួយកើតលើស្បែកដែលអ្នកមិនគួរមើលរំលង!

  • នៅពេលកោសិកាផលិតជាតិពណ៌ត្រង់កន្លែងណាមួយរបស់អ្នកត្រូវបានស្លាប់ ឬលែងដំណើរការ ផ្នែកនៃរាងកាយនោះនឹងបាត់បង់ជាតិពណ៌ ឬមានពណ៌សៗខុសធម្មតា ដែលសញ្ញានេះត្រូវបានហៅថា ឃ្លង់ល្ពៅ។

    អ្វីជាមូលហេតុបង្កនៃឃ្លង់ល្ពៅ? ភាគច្រើននៃការលែងដំណើរការ ឬឈប់ផលិតជាតិពណ៌របស់ស្បែក អាចប្រហែលដោយសារតែ ភាពមិនប្រក្រតីនៃប្រព័ន្ធការពារទៅបំផ្លាញកោសិកាផលិតជាតិពណ៌នោះ, ប្រវត្តិគ្រួសារតំណពូជ ឬហ្សែន, បញ្ហាប្រឈមដូចជា រលាកភ្លើង ស្ត្រេស ឬការប្រឈមនឹងសារធាតុគីមី។

    ឃ្លង់ល្ពៅមានសញ្ញាសម្គាល់អ្វីខ្លះ? សញ្ញាសំខាន់នៃឃ្លង់ល្ពៅ គឺចំណុចនៃស្បែកដែលបាត់បង់ជាតិពណ៌ មានពណ៌ស ឬប្រផះ ដែលដំបូងកើតនៅលើស្បែកត្រង់ផ្នែកប្រឈមនឹងពន្លឺថ្ងៃដូចជា ដៃ ជើង ម្រាម មុខ បបូរមាត់។

    ពេលខ្លះចំណុចនៃការបាត់បង់ជាតិពណ៌នោះឈប់ ឬជាដោយឯងៗ តែជាករណីកម្រ ក្នុងពេលដែល ករណីខ្លះទៀត អាចរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ និងកាន់តែធ្ងន់ធ្ងរ។

    អ្នកជំងឺនឹងមានផលវិបាកបែបណា? ប្រសិនអ្នកហាក់កំពុងមាននូវសញ្ញាសង្ស័យណាមួយ សូមប្រឹក្សា និងទទួលយកការព្យាបាលសមស្របពីគ្រូពេទ្យជំនាញ ដើម្បីកាត់បន្ថយការប្រឈមនឹងផលវិបាកដូចជា បញ្ហាទំនាក់ទំនងក្នុងសង្គម ឬបញ្ហាផ្លូវចិត្ត, រលាកស្បែកដោយសារពន្លឺថ្ងៃ និងមហារីកស្បែក, មានបញ្ហាភ្នែក ដូចជាការរលាកប្រស្រីភ្នែក, បាត់បង់សមត្ថភាពក្នុងការស្តាប់ ឬថ្លង់។

    ទោះយ៉ាងណា អ្នកជំងឺឃ្លងល្ពៅមិនចម្លងទៅអ្នកផ្សេងទៀតទេ ហើយក៏មិនមែនជាជំងឺដែលត្រូវព្យាបាលមួយជីវិតដែរ ប៉ុន្តែវាហាក់ជាមូលហេតុធ្វើឱ្យអ្នកជំងឺស្ត្រេស ឬមានអារម្មណ៍មិនល្អចំពោះខ្លួនឯង៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV