*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើអ្នកធ្លាប់ផឹកទឹកក្ដៅឧណ្ហៗក្រោយក្រោកពីគេងដែរឬទេ?

  • ដូចអ្នកបានជ្រាប់រួចមកហើយថា ទឹកក្ដៅឧណ្ហៗពិតជាមានឥទ្ធិពលខ្លាំងណាស់ក្នុងការបន្ធូរបន្ថយអាការជំងឺផ្ដាសសាយ តឹងច្រមុះ កាត់ស្លេស និងបង្ការជំងឺមួយចំនួន។ ចុះហេតុអ្វីបានជាមានការណែនាំឱ្យយើងផឹកទឹកក្ដៅឧណ្ហៗក្រោយក្រោកពីគេងភ្លាមៗ តើមានអត្ថប្រយោជន៍អ្វីខ្លះពិសេសជាងនេះ?

    អត្ថប្រយោជន៍ទទួលបានបន្ទាប់ពីផឹកទឹកក្ដៅឧណ្ហៗក្រោយក្រោកពីគេងភ្លាមៗគឺវាជួយលាងសម្អាតក្រពះ និងពោះវៀន, ជួយបណ្ដេញជាតិពុលពីក្នុងរាងកាយមកក្រៅតាមរយៈការបែកញើស និងបង្ហូរនោម, ជម្រុញដល់សារពាង្គកាយស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងល្អ, ជួយបង្កើនកោសិកាឈាម និងកោសិកាសាច់ដុំថ្មី, រក្សាតុល្យភាព នៃប្រព័ន្ធទឹករងៃ ដែលជួយសម្រួលដល់រាងកាយបញ្ចេញនូវសកម្មភាព និងប្រឆាំងជម្ងឺផងដែរ។

    ការណែនាំអំពីការផឹកទឹកក្ដៅឧណ្ហៗឱ្យកាន់តែមានប្រសិទ្ធភាពនោះគឺត្រូវផឹកទឹកក្ដៅឧណ្ហៗក្រោយក្រោកពីគេងក្នុងចំណុះ៦៤០មីល្លីលីត្រ។ ក្រោយផឹកទឹកក្ដៅឧណ្ហៗរួចហើយ សូម៤៥ នាទីសិន ទើបអាចបរិភោគ ឬផឹកភេសជ្ជអ្វីឱ្យសោះនៅពេលព្រឹក។

    ដោយឡែក អ្នកក៏អាចផឹកទឹកក្ដៅឧណ្ហៗមុនរយៈពេល១៥នាទី  ឬក្រោយពេលបរិភោគអាហារពេលព្រឹក ថ្ងៃ និងល្ងាច រយៈពេល១៥នាទី ដើម្បីជួយសម្រួលដល់ការរំលាយអាហារ។

    គួរបញ្ជាក់ថា បើសិនពុំធ្លាប់ ឬពុំសូវផឹកទឹកក្ដៅឧណ្ហៗនាពេលព្រឹក អ្នកអាចផឹកសន្សឹមៗម្ដងបន្តិចៗរហូតគ្រប់ចំណុះ ៦៤០ មីល្លីលីត្រ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV