*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

តើលោកអ្នកដឹងទេថា ត្រសក់ និងប្រទាលកន្ទុយក្រពើ ជាម៉ាសបិតមុខស្អាតផូរផង់

  • ការយកចិត្តទុកដាក់ថែសម្រស់ ពិតជាជារឿងសំខាន់របស់សុភាពនារីគ្រប់រូប។ ជាទូទៅសុភាពនារីគ្រប់រូប ច្រើនតែបិតត្រសក់ ឬបិតប្រទាល់កន្ទុយក្រពើនៅលើផ្ទៃមុខ ដើម្បីភាពស្រស់ស្អាតរបស់ខ្លួន។  ចុះប្រសិនបើយើងយកគ្រឿងផ្សំទាំងពីរនេះលាយបញ្ចូលគ្នាមកលាបលើមុខ តើនឹងមានអ្វីកើតឡើង?

    អត្ថប្រយោជន៍ដែលទទួលបានគឺ ជម្រុញដល់ការលូតលាស់កោសិកាផ្ទៃមុខ កម្ចាត់កោសិកាងាប់, ប្រឆាំងភាពចាស់ និងការពារស្បែកមុខពីភាពជ្រីវជ្រួញ, ជួយឱ្យស្បែកមុខរលោង សភ្លឺថ្លាជាមុន និងកម្ចាត់ស្នាមស្រអាប់, ផ្ដល់សំណើមដល់ស្បែក និងជួយកាត់បន្ថយបញ្ហាប្រឈមពីការបំផ្លាញស្បែកមុខដោយសារពន្លឺព្រះអាទិត្យ, សម្បូរសារជាតិខូឡាជែន ដែលមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះស្បែករបស់មនុស្សយើង។

    សម្រាប់វិធីធ្វើវិញគឺអ្នកត្រូវយកត្រសក់ ១ ផ្លែ ឬ ២ ផ្លែ ចិតសំបកពណ៌បៃតងចេញ​ឱ្យអស់ រួចលាងទឹកឱ្យស្អាត  ហើយយកវាមកច្រោះយកតែទឹកត្រសក់សុទ្ធស្រស់ៗបានហើយ។ បន្ទាប់មកយកជែលប្រទាលកន្ទុយក្រពើ ២ ឬ ៣ ស្លាបព្រាបាយ  មកលាយជាមួយនឹងត្រសក់នោះក្នុងបរិមាណសមល្មម កូរឱ្យសព្វ។

    សូមបញ្ជាក់ថា ពេលធ្វើសូមគិតលកលៃគ្រឿងផ្សំ កុំឱ្យរាវពេក និងខាប់ ឬគោកពេក៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV