*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

រូបមន្តធម្មជាតិបំបាត់ការឈឺបំពង់កបានឆាប់រហ័ស

  • ការឈឺបំពង់ក និងផ្តាសាយ ងាយឆ្លងបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ការឈឺបំពង់ក អាចកើតឡើងបានគ្រប់ពេលវេលា នៅពេលដែលអ្នកមានជំងឺផ្តាសាយ។ ទោះបីជាការឈឺបំពង់ក  មិនមែនជាការគំរាមកំហែងដល់ជីវិត ប៉ុន្តែវាអាចធ្វើឲ្យអ្នកឈឺចាប់បាន។ ទោះយ៉ាងណា ឱសថធម្មជាតិទាំងនេះ អាចជួយកម្ចាត់ការឈឺបំពង់កបានឆាប់រហ័ស។

    ផឹកទឹកអោយបានច្រើន៖ ទឹក មានផ្ទុកនៅវីតាមីន​ C ដែលអាចជួយរក្សាសំណើមនៅក្នុងបំពង់ក ឲ្យជៀសផុតពីការរលាក។ មិនតែប៉ុណ្ណោះនោះទេ វាជួយរក្សាជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្សេងទៀត។

    ទឹកអំបិល៖ អ្នកគ្រាន់តែលាយទឹកក្តៅ ជាមួយអំបិលមួយស្លាបព្រា បន្ទាប់កូរឲ្យវារលាយចូលគ្នា រួចយកមកខ្ពុរមាត់ជាការស្រេច។

    ប្រើប្រាស់ថ្នាំ៖ ថ្នាំ មានប្រសិទ្ធិភាពខ្លាំងណាស់ក្នុងការជួយកម្ចាត់នៃការឈឺក និងឈឺចាប់។

    ខ្ពុរមាត់ជាមួយម្ទេស៖ នេះ គឺជាឱសថបុរាណអស្ចារ្យជាច្រើនសម្រាប់ការឈឺបំពង់ក និងត្រូវបានបង្ហាញឱ្យឃើញថា វាមានប្រសិទ្ធិភាពបំផុត។

    ញ៉ាំវីតាមីន C គ្រប់គ្រាន់៖ អ្នកគួរតែព្យាយាមទទួលវីតាមីន C ឲ្យបានច្រើន ដូចដែលអ្នកអាចធ្វើបាន។ វីតាមីន C អាចប្រព័ន្ធភាពស៊ាំរបស់អ្នក ដើម្បីជួយសម្លាប់មេរោគ និងការឆ្លងមេរោគ។

    ផឹកទឹកឃ្មុំ លាយជាមួយទឹកក្រូចឆ្មា៖ ទឹកឃ្មុំ និងទឹកក្រូចឆ្មា គឺជាវិធីសាស្រ្តមួយ ដែលមានប្រសិទ្ធិភាពសម្រាប់ការព្យាបាលការឈឺបំពង់ក។ អ្នកគ្រាន់តែលាយទឹកឃ្មុំ ១ ឬ២ស្លាបព្រា និងទឹកក្រូចឆ្មា ជាមួយទឹកក្តៅតែប៉ុណ្ណោះ៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV