*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ក្អកស្ងួតក្តីក្អកស្លេស៍ក្តីអាចដោះស្រាយបានងាយៗដោយវិធីទាំងនេះ

  • ក្អក គឺជាផ្នែកមួយនៃបញ្ហាសុខភាពទូទៅបំផុត។ រោគសញ្ញាមួយចំនួននៃការក្អក រួមមានរមាស់បំពង់ក, ឈឺទ្រូង, និងការកកស្ទះ។ ប៉ុន្តែអ្នកអាចព្យាយាមការព្យាបាលការក្អកតាមបែបធម្មជាតិ ដោយគ្រាន់តែប្រើប្រាស់គ្រឿងផ្សំងាយស្រួលនៅក្នុងផ្ទះបាយរបស់អ្នក។

    រមៀត៖ រមៀត ជាឱសថដែលមានប្រសិទ្ធភាពសម្រាប់ព្យាបាលការក្អក ជាពិសេសក្អកស្ងួត។ សូមដាក់ទឺក១ពែងដាំឲ្យពុះ រួចបន្ថែមម្សៅរមៀតមួយស្លាបព្រាកាហ្វេ និងម្រេចខ្មៅមួយស្លាបព្រាកាហ្វេ ។ បន្ទាប់មកទុកឲ្យវាពុះ ប្រហែលពីរទៅបីនាទី ហើយបន្ថែមទឹកឃ្មុំ បន្ទាប់មកទៀតអ្នកអាចផឹករៀងរាល់ថ្ងៃនេះរហូតដល់ស្ថានភាពមានភាពប្រសើរឡើង។

    ខ្ញី៖ ខ្ញី គឺជាផ្នែកមួយនៃការព្យាបាលធម្មជាតិពេញនិយមបំផុតសម្រាប់ការក្អក។ សូមកាត់ខ្ញីជាចំនិតតូចៗ រួចដាក់នៅក្នុងពែងទឹក ហើយដាំឲ្យវាពុះ។ ផឹកបី ទៅបួនដងនៅក្នុងមួយថ្ងៃសម្រាប់ការសង្គ្រោះពីការឈឺក។

    ក្រូចឆ្មារ៖ ក្រូចឆ្មារ អាចត្រូវបានប្រើសម្រាប់ព្យាបាលការក្អក។ ក្រូចឆ្មារ មានលក្ខណៈជួយកាត់បន្ថយការរលាក និងប្រយុទ្ធប្រឆាំងជាមួយនិងការឆ្លងមេរោគ។

    ខ្ទឹមស៖ ខ្ទឹមស អាចជួយប្រឆាំងបាក់តេរី នឹងមេរោគ ដែលជួយក្អកព្យាបាលជំងឺ។ ដាក់ខ្ទឹមស រូចដាំឲ្យពុះ បន្ទាប់មកទុកឲ្យវាត្រជាក់ រូចបន្ថែមទឹកឃ្មុំមួយចំនូនជាការស្រេច

    ខ្ទឹមបារាំង៖ ខ្ទឹមបារាំង គឺជាឱសថបុរាណសម្រាប់ការក្អកមួយ ដែលសាមញ្ញបំផុតក្នុងការបញ្ឈប់ក្អក។ អ្នកអាចធ្វើទឹកស៊េរ៉ូក្អកពីខ្លឹមបារាំងបាន ដោយគ្រាន់តែយកទឹកខ្ទឹមបារាំង លាយជាមួយទឹកឃ្មុំ ហើយអ្នកអាចផឹកវាជារៀងរាល់ថ្ងៃ ដើម្បីព្យាបាលពីការក្អកស្ងួត។

    ទឹកដោះគោក្តៅ ជាមួយទឹកឃ្មុំ៖ ទឹកដោះគោក្តៅជាមួយទឹកឃ្មុំ អាចបន្ថយការក្អកស្ងួត និងកាត់បន្ថយការឈឺទ្រូង។ លទ្ធផលល្អបំផុត អ្នកគួរតែផឹកវាមុនពេលគេង ហើយវាអាចជួយជម្រះស្លេស៍រាវ និងបន្ធូរបំពង់ក៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV