*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

អស់បារម្ភហើយ! បញ្ហាសក់ជ្រុះជិតទំពែកអាចដោះស្រាយបានជាមួយរូបមន្តនេះ

  • មែនហើយនៅសម័យនេះ លោកអ្នកប្រហែលពុំសូវមានពេលថែរក្សាសក់ទេ ដោយសារភាពរវល់ក្នុងជីវភាពប្រចាំថ្ងៃ។

    សក់មនុស្សយូរៗទៅនឹងជ្រុះស្ទើរតែទំពែក នៅពេលវ័យកាន់តែចម្រើន ហើយផ្អែកតាមវិទ្យាសាស្ត្រ មនុស្សវ័យកណ្តាលជ្រុះសក់ជាមធ្យម ៨០ ទៅ ១០០ សរសៃរាល់ថ្ងៃ។

    ដូច្នេះកាលណាសក់ជ្រុះញឹកពេកទៅ លោកអ្នកច្បាស់ជាគិតអំពីក្បាលទំពែកទៅថ្ងៃមុខជាមិនខាន ប៉ុន្តែឈប់បារម្ភទៅ យើងខ្ញុំសូមណែនាំនូវវិធីធម្មជាតិដែលជួយដល់ការជ្រុះសក់នោះគឺ ពងមាន់។

    វិធីធ្វើនោះ មានដូចជា៖

    ពងមាន់ ជាមួយ ក្រូចឆ្មា

    គោះពងមាន់២គ្រាប់ដាក់ចូលចាងចង្កឹះ លាយជាមួយទឹកក្រូចឆ្មា២ស្លាបព្រាបាយ។ លាយឱ្យសព្វ រួចម៉ាស្សាលើស្បែកក្បាលឱ្យសព្វ (សក់ត្រូវសើម)។ ទុកចោល ៣០ ទៅ ៤០ នាទី។ បន្ទាប់មកយកទឹកកកត្រជាក់ស្រេប លាងស្បែកក្បាលចេញជាការស្រេច។

    សារធាតុអង់ទីអុកស៊ីដង់និងសារធាតុចិញ្ចឹមជាច្រើនទៀតនឹងជួយជំរុញលំហូរឈាមដល់ស្បែកក្បាលនិងជួយជំរុញដល់ការដុះសក់។ អនុវត្តបែបនេះ៣ទៅ៤ដងក្នុងមួយសប្តាហ៍។

    ពងមាន់ ជាមួយ ទឹកដោះគោជូរ

    លាយពងមាន់១គ្រាប់និងទឹកដោះគោជូរ២ស្លាបព្រាបាយបញ្ចូលគ្នាឱ្យសព្វ ហើយម៉ាស្សាលើស្បែកក្បាលឱ្យសព្វ រួចទុកចោល ៣០ នាទីសឹមលាងទឹកសម្អាតចេញជាការស្រេច។

    ទឹកដោះគោជូរសម្បូរវីតាមីន ហើយវានឹងជួយពង្រឹងឫសកែវរបស់សក់។ អនុវត្ត៣ទៅ៤ដងក្នុងមួយសប្តាហ៍៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV