កាហ្វេ ជាភេសជ្ជៈមួយប្រភេទដែលទទួលបានការពេញនិយមខ្លាំង សម្រាប់មនុស្សគ្រប់វ័យទៅតាមប្រភេទ និងរសជាតិ។
ជាមួយគ្នានេះ ការផឹកកាហ្វេនៅពេលព្រឹកពិតជាទទួលបានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព និងជម្រុញឱ្យខួរក្បាលមានដំណើរការល្អពេញមួយថ្ងៃ។
ការពិសារកាហ្វេនៅពេលព្រឹក លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
បង្កើនថាមពលដល់ខួរក្បាល ពង្រឹងស្មារតី បង្កើនការចងចាំ និងជម្រុញឱ្យប្រព័ន្ធមុខងារខួរក្បាលមានដំណើរការល្អ
ដោះស្រាយបញ្ហាធ្លាក់ចុះនៃសម្ពាធឈាម ព្រោះវាជួយជម្រុញឱ្យមានការកើនឡើងនៃសម្ពាធឈាម
ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ ដូចជា ផ្ដាស់សាយ និងគ្រុនជាដើម
ក្រៅពីនេះ វាក៏ជួយសម្រួល និងបន្ថយដល់អាការឈឺក្បាលរបស់លោកអ្នក
សារជាតិរបស់កាហ្វេ អាចជួយកាត់បន្ថយពីអាការឈឺចាប់របស់លោកអ្នក
ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងជម្រុញដល់ការស្រកទម្ងន់។
ទោះបីជាការញ៉ាំកាហ្វេ មានប្រយោជន៍ក៏ពិតមែន តែវាក៏មានគុណវិបត្តិមួយចំនួនដែរដូចជា៖
ឡើងសម្ពាធឈាម
ចង្វាក់បេះដូងដើរញាប់ខុសប្រក្រតី
ញ័រ ដៃ ធីងធោងក្នុងខ្លួន មាន អារម្មណ៍ ថា ឈឺ
ភាពយឺតយ៉ាវនៃការរំលាយ អាហារជាដើម
គេងមិនលក់
ជាទូទៅ អ្នកអាយុពី ១៨ឡើងទៅ អាចពិសាកាហ្វេបាន។ ប៉ុន្ដែ ចំពោះអ្នកកើតជំងឺបេះដូង និងស្ដ្រីមានផ្ទៃពោះ ឬបំបៅដោះកូន បើអាចចៀសបាន សូមកុំបរិភោគកាហ្វេ ព្រោះវាបណ្ដាលឱ្យឡើងសម្ពាធឈាម ចង្វាក់បេះដូងកើនឡើង ហើយបើញុំា សូមក្នុងកម្រិតមួយទាបបានហើយ នឹងលាយជាមួយទឹកគោច្រើន កាហ្វេតិច៕