មានផលិតផលលាបបំបាត់សក់ស្កូវច្រើនណាស់ដែលដាក់លក់នៅលើទីផ្សា ដោយខ្លះអាចមានប្រសិទ្ធភាព តែក៏អាចបង្កជាការខូចខាតដល់សក់របស់អ្នកបានដែរ។ នេះដោយសារតែសារធាតុគីមីជាច្រើនរបស់វាតែម្តង។ ដើម្បីបំបាត់បញ្ហាសក់ស្កូវនោះ យើងខ្ញុំសូមណែនាំនូវវិធីព្យាបាលបែបធម្មជាតិវិញ។
អ្វីដែលអ្នកត្រូវការមាន ដំឡូងបារាំង ៥មើម ទឹកមួយឆ្នាំង
របៀបធ្វើ៖ ចិតសម្បកដំឡូងទាំងអស់ ចាំយកសម្បកដែលចិតរួចដាក់ទៅក្នុងឆ្នាំទឹករួចដាំវាឲ្យពុះ។ ក្រោយពីពុះរួច ចូរផ្ងំវាចោលបន្ថែម ៥នាទីទៀត។ យកចេញពីភ្លើង និងទុកឲ្យត្រជាក់សិនចាំចាកយកតែទឹករបស់វា។ អ្នកអាចយកទឹកនោះដាក់នៅក្នុងកំប៉ុង ឬសូរទឹកណាថ្មីមួយផ្សេងទៀត។ចូរលាយប្រេងផ្កាឡាវ៉ែនឌឺ ឬផ្កាកូឡាបបន្ថែមដើម្បីផ្តល់ក្លិន។
វិធីប្រើ៖ អ្នកអាចយកទឹកនោះទៅម៉ាស្សាលើស្បែកក្បាល និងសក់បានហើយលាងសម្អាតសក់ធម្មតា នៅពេលនោះពណ៌សក់ស្កូវនឹងបាត់ទៅវិញបន្តិចម្តងៗ៕