មានប្រិយមិត្តជាច្រើនជួបប្រទះបញ្ហាបែកសង្វារលើស្បែក ជាពិសេសពេលសម្រាលកូនរួច។ ជួនកាលវាក៏អាចកើតមានលើមនុស្សស្រីដែលមិនទាន់មានកូនដែរ ដូចជាការឡើងគីឡូលឿនពេក ឬស្រកគីឡូលឿនពេក។ យ៉ាងណាមិញ អាហារទាំង ៦ មុខនេះអាចការពារស្បែកអ្នកពីការបែកសង្វារបាន។
តែ៖ នៅក្នុងតែមានសារធាតុជាច្រើន។ វាជួយឲ្យរាងកាយយើងមានការប្រុងប្រយ័ត្ន ហើយជាពិសេសវាមានវាមានផ្ទុកសារធាតុ Catechin ដែលជួយការពារសរសៃបញ្ជារបស់ ខូឡាជែន និងទប់ស្កាត់ការបែកសង្វារ និងរក្សាស្បែកឲ្យនៅរលោងស្អាតដូចធម្មតា។
គ្រាប់ផ្កាឈូករ័ត្ន៖ វាជាអាហារសម្រន់ដែលមនុស្សភាគច្រើនចូលចិត្តញ៉ាំវាគ្រប់ពេល។ វាសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មណាស់។ វាជួយជួសជុលស្បែកដែលខ្សោយឲ្យប្រែមកជារឹងមាំបាន។ ជាពិសេសជាជួយព្យាបាលស្បែកដែលត្រូវបំផ្លាញដោយការបែកសង្វារ។
ម្នាស់៖ វាជាផ្លែឈើម៉្យាងដែលមានរសជាតិឆ្ងាញ់។ វាសម្បូរដោយជាតិប៉ូតាស្យូម និងវីតាមីន c។វាជួយធ្វើចរាចរដល់ឈាមនិងជួយទប់ស្កាត់សង្វារបានយ៉ាងល្អ។
ទំពាំងបារាំង៖ អាហារមួយប្រភេទនេះមិនត្រឹមតែឆ្ងាញ់តែម៉្យាងទេ តែវាជួយបង្កើនកម្លាំងក្នុងសរសៃឈាម ធ្វើឲ្យប្រព័ន្ធឈាមរត់បានល្អ និងធ្វើឲ្យរាងកាយបញ្ចេញជាតិពុលដែលកក់កុញក្នុងរាងកាយបានល្អ។
ម្ទេសក្រហម៖ វាត្រូវបានគេប្រើក្នុងម្ហូបដែលមានរសជាតិហឹរ។ វាជួយបង្កើតកម្លាំងក្នុងរាងកាយ និងកម្ដៅដល់រាងកាយ។ ដូច្នេះវាអាចដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងរហ័ស និងអាចជួយឲ្យសង្វារបាត់ខ្លួនពីលើស្បែករបស់អ្នកផងដែរ៕