ប្រសិនបើអ្នកឈប់ទទួលទានសាច់ ហើយជំនួសដោយបន្លែវិញ តើមានអ្វីកើតឡើង? ការឈប់ទទួលទានសាច់ អាចជៀសផុតពីហានិភ័យនៃជំងឺមួយចំនួន។
កាត់បន្ថយបញ្ហារលាកក្រពះ៖ សាច់សត្វមានផ្ទុកជាតិអាស៊ីត ប្រសិនបើទទួលទានកាន់តែច្រើនវានឹងកើនឡើងកាន់តែខ្ពស់ ដែលធ្វើឲ្យអ្នកត្រូវប្រឈមនឹងបញ្ហារលាកក្រពះ។ ប៉ុន្តែប្រសិនឈប់ទទួលទានសាច់ ការរលាកដោយសារតែអាស៊ីតនឹងថយចុះដោយស្វ័យប្រវត្ត។
សម្រកទម្ងន់ និងកាត់បន្ថយកូលេស្តេរ៉ុល៖ សាច់មានផ្ទុកជាតិខ្លាញ់ឆ្អែតដែលធ្វើឲ្យឡើងទម្ងន់ ជាមួយនឹងកូលេស្តេរ៉ុលដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពសរសៃឈាម។ ផ្ទុយទៅវិញប្រសិនបើអ្នកប្តូរមកទទួលទានបន្លែ មិនត្រឹមតែមានសុខភាពល្អនោះទេ សូម្បីតែទម្ងន់ក៏អាចរក្សាស្ថេរភាពបានដែរ។
រក្សាហ្សែនមិនឲ្យមានការផ្លាស់ប្តូរ៖ ការទទួលទានសាច់ច្រើនពេក គឺជាកត្តាចម្បងដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបផ្លាស់ប្តូរនៃហ្សែន។ ប៉ុន្តែប្រសិនបើសិនបើអ្នកឈប់ការទទួលទានសាច់ ហានិភ័យនៃជំងឺមហារីក ព្រមទាំង ហ្សែន នឹងមានតុល្យភាពល្អ។
កាត់បន្ថយជំងឺទឹកនោមផ្អែម៖ ការទទួលទានសាច់សត្វច្រើនពេក ឱកាសនៃការកើតជំងឺទឹកនោមផ្អែមនឹងកើនឡើងកាន់តែខ្ពស់ ដោយសារតែវាអាចប៉ះពាល់ដល់ដំណើរការផលិតអាំងស៊ុយលីននៅក្នុងរាងកាយ។ ដូច្នេះសូមកាត់បន្ថយការទទួលទានសាច់ ហើយសង្វាតបន្លែផ្លែឈើជំនួសវិញ។
បញ្ជៀសជំងឺមហារីក និងបេះដូង៖ ថ្វីបើសាច់មានផ្ទុកប្រូតេអ៊ីន ដែលរាងកាយត្រូវការជាចាំបាច់ក៏ពិតមែន ប៉ុន្តែការទទួលប្រូតេអ៊ីនលើសកម្រិតមិនល្អសម្រាប់សុខភាពឡើយ។ ជាពិសេស វាអាចនាំឲ្យឡើងទម្ងន់ កើតជំងឺមហារីក និងកើតជំងឺបេះដូង។ ដូច្នេះ ប្រសិនបើអ្នកលះបង់ការទួលទានសាច់ ហានិភ័យនៃជំងឺទាំងនេះនឹងត្រូវបានកាត់បន្ថយ៕