ប្រសិនបើសុភាពនារីទាំងឡាយត្រូវការជម្រុះរោមក្លៀក ដោយមិនចង់មានបញ្ហាឈឺចាប់ ឬប៉ះពាល់ដល់សុខភាពស្បែក សូមប្រើប្រាស់រូបមន្តដែលផ្សំឡើងពីធម្មជាតិ២យ៉ាងនេះ។
ម្សៅរមៀត និងទឹកដោះគោជូរ៖ អ្នកត្រូវលាយម្សៅរមៀត ជាមួយនឹងទឹកដោះគោជូរ ក្នុងបរិមាណស្មើគ្នា គឺបើមួយស្លាបព្រាគឺមួយស្លាបព្រាស្មើគ្នា។ បន្ទាប់ពីកូរឲ្យក្លាយទៅជាល្បាយតែមួយហើយ អ្នកត្រូវលាបនៅក្រោមក្លៀក។ សូមរងចាំរហូតដល់ស្ងួតទើបបកចេញ ហើយលាងសម្អាតជាមួយនឹងទឹកធម្មតាតាមក្រោយ។
ម្សៅរមៀត និងល្ហុងទុំ៖ ប្រើល្ហុងទុំ លាយជាមួយនឹងសម្សៅរមៀត ១ស្លាបព្រាដូចគ្នា ហើយកូរឲ្យក្លាយទៅជាល្បាយតែមួយ។ ប្រើល្បាយនេះ ម៉ាស្សាក្រោមក្លៀករយ:ពេល ១៥ទៅ២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។ ប្រសិនបើស្បែករបស់អ្នកស្ងួតខ្លាំង សូមបន្ថែមទឹកឃ្មុំ ឬទឹកដោះគោជូរកន្លះស្លាបព្រាកាហ្វេចូលផងដែរ។
សូមព្យាយាមប្រើរូបមន្តខាងលើនេះរៀងរាល់ល្ងាចជាប្រចាំ រោមក្លៀកនឹងជ្រុះបន្តិចម្តងៗរហូតទាល់តែអស់ ហើយស្បែកមានសុខភាពល្អថែមទៀត៕