នៅពេលដែលអ្នកមានជំងឺគេងមិនលក់ អ្នកមិនចាំបាច់ប្រើថ្នាំទេ តែអ្នកអាចប្រើចំណីអាហារមកធ្វើឲ្យអ្នកគេងលក់បាន។ ដូចនេះតើចំណីណាខ្លះដែលអាចធ្វើឲ្យអ្នកគេងលក់ស្រួលនោះ?
អ្នកអាចលាយខ្ទឹមសម៉ដ្ឋមួយកំពឹសក្នុងទឹកដោះគោក្ដៅឧណ្ហៗមួយកែវ។ កូរឱ្យសព្វ សឹមត្រងកាកចេញ រួចទទួលទានមុនពេលចូលគេង។ ភេសជ្ជៈនេះនឹងជួយឱ្យឆាប់គេងលក់បានស្រួល ហើយស្កប់។
អ្នកអាចផឹកទឹកដោះគោក្តៅនៅមុនពេលគេងបាន ដោយសារនៅក្នុងទឹកដោះគោមានសារធាតុម្យ៉ាងដែលអាចធ្វើឲ្យខួរក្បាលអ្នកស្ងប់ ដូចនេះបើអ្នកគេងមិនលក់ អ្នកអាចសាកល្បងផឹកវាបាន។
អ្នកអាចបរិភោគបាយដែលដាំពីអង្ករដែលក្រហូបមុនពេលគេង៤ម៉ោង នោះវានឹងជួយឲ្យអ្នកចូលគេងយ៉ាងស្រួល ដោយមិនមានអាការៈគេងមិនលក់ឡើយ។
អ្នកក៏អាចឆុងស្រូវសាលីជាមួយទឹកដោះគោមកបរិភោគបានដែរ ព្រោះវាក៏ជាអាហារដែលជួយឲ្យអ្នកចូលគេងបានលឿនដូចគ្នា។
អ្នកអាចបរិភោគចេកបានបើអ្នកមានអាការៈគេងមិនលក់ ព្រោះនៅក្នុងចេកមានម៉ាញ៉េស្យូម ដែលអាចធ្វើឲ្យអ្នកអាចបន្ធូរសាច់ដុំពេញរាងកាយបាន ដូចនេះអ្នកនឹងងាយស្រួលគេងលក់ណាស់ មិនត្រឹមតែប៉ុណ្ណោះចេកអាចជួយឲ្យសរសៃឈាមអ្នកដើរស្រួលទៀតផង។
បើអ្នកគេងមិនលក់ អ្នកអាចសាកល្បងបរិភោគដំឡូង ល្ហុង និងដំឡូងបារាំង ព្រោះវាមានប៉ូតាស្យូម ដែលអាចជួយអ្នកឲ្យគេងលក់ស្រួល ដោយមិនចាំបាច់ប្រើថ្នាំឡើយ។
ផ្លែ Cherry ក៏ជាផ្លែដែលអាចធ្វើឲ្យអ្នកគេងដែរ ដោយអ្នកអាចយកវាទៅកិនជាទឹកផ្លែឈើផឹកបាន នោះវានឹងលើកតម្កើងអត្រានៃការគេងលក់របស់អ្នក ធ្វើឲ្យអ្នកឆាប់គេងនៅពេលដែលឡើងដល់លើគ្រែ ដូចនេះអ្នកអាចសាកល្បងផឹកវាបាន៕