តើប្រិយមិត្តនារី មានសម្គាល់ឃើញស្នាមអុជខ្មៅតូចៗនៅលើជើងក្រោយកោររោមរួចទេ? អ្នកខ្លះបានរអ៊ូនឹងបញ្ហាជើងឡើងកន្ទួល រន្ធរោមធំ ។ ដើម្បីដោះស្រាយបញ្ហានេះ យើងខ្ញុំសូមលើកយកគន្លឺះជួយឲ្យជើងរលោង សម្រាប់ស្រីៗកោររោមញឹក មានរន្ធរោមធំ។
ប្ដូរឡាមកោរញឹកញាប់៖ គួរតែផ្លាស់ប្ដូរឡាមកោរឲ្យបានញឹកញាប់បន្តិច ព្រោះការប្រើឡាមថ្មីអាចជួយការពារបញ្ហារន្ធរោមជើងធំបាន។
ប្រើគ្រីមកោររោមផ្ដល់សំណើម៖ ការប្រើគ្រីមកោររោមផ្ដល់សំណើមអាចជួយការពារស្បែកពីការរលាកបានទៀតផង។ មុននឹងចាប់ផ្ដើមកោររោមជើង អ្នកគួរសម្អាតខ្លួនជាមួយសាប៊ូ ដើម្បីជម្រះបាក់តេរី និងភាពកខ្វក់ឲ្យអស់សិន សឹមលាបគ្រីមកោររោម ហើយចាំកោរតែម្ដង។
ខាត់ស្បែកទៀងទាត់៖ ការខាត់ស្បែកបានទៀងទាត់ អាចកម្ចាត់កោសិកាស្បែកងាប់ ដែលអាចធ្វើឲ្យស្ទះរន្ធញើស និងឫសរោមរីកធំ។ ការធ្វើបែបនេះឲ្យបានទៀងទាត់ យើងនឹងទទួលបានជើងរលោងទៅតាមពេល។
ផ្ដល់សំណើមស្បែកជាប្រចាំ៖ លើសពីតិចនិកអស់ខាងលើ យើងគួរតែផ្ដល់សំណើមដល់ស្បែកជារៀងរាល់ថ្ងៃ ដើម្បីការពារស្បែកស្ងួត និងរលាកស្បែក។ លាបគ្រីមផ្ដល់សំណើមភ្លាមៗ ក្រោយងូតទឹករួច ជាពិសេសចំពោះអ្នកដែលទើបតែកោររោមរួច។
យ៉ាងណាមិញ បើជើងរបស់គ្នាយើងទាមទារឲ្យកោររោមញឹកញាប់ យកល្អគួរតែសម្រេចចិត្តជម្រុះរោមដោយប្រើឡាស៊ែវិញ ព្រោះវាអនុវត្តឡើងដោយអ្នកជំនាញ ហើយយើងមិនសូវចំណាយពេលច្រើន ដែលជាធម្មតា ក៏យ៉ាងហោចណាស់ ១៥នាទីក្នុងមួយថ្ងៃ ក្នុងបន្ទប់ទឹកកោររោមរាល់ថ្ងៃដែរ៕