បន្លែទាំង ៥ ប្រភេទនេះ ពេលអ្នកចម្អិនយកមកទទួលទាន ដោយមិនប្រើប្រាស់ប្រេង ត្រឹមតែជាការស្រុះលើកមកធម្មតា ក្រៅពីមានឱជារសវាក៏ជួយឲ្យសុខភាពរាងកាយអ្នកដំណើរការល្អ និងមានសម្រស់ក្មេងជាងវ័យ ៥ទៅ១០ ឆ្នាំឯណោះ។
ល្ពៅ៖ ល្ពៅមានសារធាតុដែលជួយបង្កើតកោសិកាថ្មី ជួសជុលលើកោសិកាចាស់ ហើយក៏ល្អសម្រាប់ការសម្រកទម្ងន់ផងដែរ។ លើសពីនេះវាមានវីតាមីន ដែលជួយបង្កើនប្រព័ន្ធការងាររាងកាយពីជំងឺផ្សេងៗដូចជាបេះដូង មហារីក និងល្អខ្លាំងណាស់សម្រាប់ប្រព័ន្ធរំលាយអាហាររបស់មនុស្សយើងម្នាក់ៗ។
ស្ពៃក្ដោប៖ បរិមាណវីតាមីននៅក្នុងស្ពៃក្តោបគឺខ្ពស់ជាងនៅក្នុងការ៉ុត ដំឡូងនិងខ្ទឹមបារាំង។ វាមានផ្ទុកនូវវីតាមីន A និង P ដែលជួយឲ្យជញ្ជាំងសរសៃឈាមមានស្ថិរភាព។ បន្ថែមពីនេះវាក៏ជួយលាងសម្អាតឈាមបានយ៉ាងល្អ ដែលជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ត្រជាក់ចេញពីក្នុងខ្លួន។
ផ្កាខាត់ណាខៀវ៖ បន្លែនេះមានផ្ទុកនូវជាតិដែល កាល់ស្យូម កាបូអ៊ីដ្រាត វីតាមីន A និង C ហើយក៏មានសារធាតុប្ឆាំងភាពចាស់ និងសម្បូរទៅដោយជាតិសរសៃជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារការឆ្លងមេរោគផ្សេងៗ និងជួយឲ្យសាច់ចាំក្មេងបានយូរ។
ប៉េងប៉ោះ៖ ប៉េងប៉ោះសម្បូរទៅដោយសារធាតុ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយរាងកាយប្រឆាំងជំងឺមហារីកនិងជំងឺមួយចំនួនផ្សេងទៀត។ លើសពីនេះវាក៏មានផ្ទុកនូវវីតាមីន C ជួយឲ្យស្បែកសស្អាតតាមបែបធម្មជាតិ ហើយអ្នកដែលមានមុនក្បាលខ្មៅ ឡើងខ្លាញ់លើស្បែកមុខច្រើន គួរតែទទួលទានប៉េងប៉ោះជារៀងរាល់ថ្ងៃ នោះអ្នកនឹងឃើញការប្រែប្រួលដ៏គួរឲ្យចាប់អារម្មណ៍មិនខាន។
ស្ពៃតឿ៖ ស្ពៃជាបន្លែដែលអាចបន្សាបជាតិពុល និងធ្វើឲ្យចរន្តឈាមដំណើរការល្អ។ វាក៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឡើងមុនលើផ្ទៃមុខទៀត។ លើសពីនេះ វាសក្តិសមសម្រាប់ស្រ្តីដែលចង់សម្រកទម្ងន់ និងចង់ទទួលបានស្បែកស្អាត ភ្លឺរលោង៕