*តើលោកអ្នកដឹងទេថា អាហារ៣មុខនេះ កាន់តែញ៉ាំ សរសៃឈាមកាន់តែងាយស្ទះ *មិនចង់កើតជំងឺថ្លើម ផ្លែឈើនេះជួយបានខ្លាំងណាស់ *ធ្លាប់ដឹងអត់! ស្លឹកជីអង្កាមអាចបំបាត់បញ្ហាមុខខ្លាញ់បាន *បងស្រីម្នាក់ទម្លាយប្រាប់ពីអាថ៌កំបាំងបំបាត់ស្នាមជ្រួញលើថ្ងាសបានយ៉ាងអស្ចារ្យ *តើលោកអ្នកដឹងទេថា ផ្លែឈើទាំងនេះអាចជួយទប់ស្កាត់ជាតិស្ករក្នុងរាងកាយបាន!

ធុញទ្រាន់​នឹងមុនក្បាលខ្មៅមែនទេ? មកដឹងអំពីវិធីបំបាត់វាទាំងអស់គ្នា

  • មុនក្បាលខ្មៅដែលកើតលើមុខវារំខានអ្នកណាស់ត្រូវទេ។ វាមានពណ៌ខ្មៅដោយសារតែមានការកើតឡើងនៅពេលដែលរន្ធញើសត្រូវបានស្ទះដោយភាពកខ្វក់ហើយត្រូវបានប៉ះពាល់នឹងខ្យល់ចេញចូល។

    ទោះយ៉ាងណា​យើងអាចបំបាត់វាបានតាមវិធីមួយចំនួនខាងក្រោមនេះ៖

    ផ្នែកពណ៌សនៃស៊ុត: យកស៊ុតចំនួន ២ គ្រាប់យកតែស៊ុតស ហើយយកវាមកលាបលើមុខរបស់អ្នកថ្មមៗ។ ទុករយៈពេល ២នាទីរហូតដល់វាស្ងួត។ ទុកស្រទាប់ស៊ុតដែបាបានបិទនៅលើមុខរបស់អ្នករយៈពេល២០ នាទី។ យកទឹកក្តៅឧណ្ហៗមកលាងសម្អាតចេញពីស្បែកមុខរបស់អ្នក។ ស៊ុតពណ៌សជួយរឹតបន្តឹងរន្ធញើសហើយទាញស្បែកកខ្វក់ដែលផ្តល់ឱ្យអ្នកនូវស្បែករលោង និងកម្ចាត់មុនក្បាលខ្មៅ។

    ប្រើទឹកឃ្មុំនិងម្សៅឈើអែម: លាយម្សៅឈើអែម កន្លះស្លាបព្រាកាហ្វេ លាយជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ។ លាបល្បាយនេះនៅលើមុខរបស់អ្នកក្នុងចលនាជារាងជារង្វង់។ ត្រដុសយ៉ាងហោចណាស់ឱ្យបាន ៣ នាទី។ ខណៈឈើមបានដើរតួនាទីលាងសម្អាតមុខនោះទឹកឃ្មុំជាអ្នកកម្ចាត់ភាពកខ្វក់ពីរន្ធញើស ហើយក៏ដើរតួជាអង់ទីប៊ីយ៉ូទិចធម្មជាតិ។

    ទឹកក្រូចឆ្មារ ទឹកឃ្មុំ និងអំបិល: បង្កើតទឹកលាងសម្អាតដោយលាយទឹកក្រូចឆ្មា អំបិលមួយស្លាបព្រាបាយ ទឹកដោះគោមួយចាន និងទឹកឃ្មុំ។ លាបវាលើមុខដោយប្រើចលនារាងជារង្វង់ ជុំវិញតំបន់ដែលមានមុនក្បាលខ្មៅ។ រក្សាការត្រដុសប្រហែល ៣ នាទីហើយលាងជម្រះជាមួយទឹកក្តៅឧណ្ឌៗ។

    ម្សៅទឹកដោះគោ: លាយម្សៅទឹកដោះគោ មួយស្លាបព្រាបាយ លាយជាមួយម្សៅខ្លឹមចន្ទ៍ធម្មជាតិ។ លាបល្បាយនេះនៅលើផ្ទៃមុខរបស់អ្នកល្បាយនេះមានឥទ្ធិពលលាងសំអាតយ៉ាងល្អ ដើម្បីកម្ចាត់ការកកស្ទះដ៏ជ្រៅក្នុងរន្ធញើសរបស់អ្នក។ ទុកចោលរយៈពេល ៣ នាទីបន្ទាប់មកលាងសម្អាតចេញដោយទឹកក្តៅតិចៗ។

    ក្រៅពីវិធីបំបាត់ខាងលើ លោកអ្នកក៏គួរដឹងពីរបៀបជៀសវាងកុំឱ្យកើតមុនក្បាលខ្មៅដែរនោះគឺ-លាងសម្អាតស្បែកមុខរបស់អ្នកឱ្យបានទៀងទាត់ ហើយនិងលាងសម្អាត​ ម្សៅតុបតែងពីមុខរបស់អ្នកមុនចូលគេង។ សូមងូតទឹកឱ្យស្អាតបន្ទាប់ពី​អ្នកបែកញើស និងលាងសម្អាតខ្លាញ់ចេញពីផ្ទៃមុខរបស់អ្នកដោយប្រើសាប៊ូ ដែលត្រូវជាមួយមុខរបស់អ្នក៕

  • ភ្ជាប់ទំនាក់ទំនងជាមួយ Your Health TV